ព័ត៌មានជាតិ
អភិបាលក្រុង ស្រុកចំនួន៥ ក្នុងខេត្តតាកែវ ត្រូវបានផ្ទេរ និងតែងតាំងថ្មី
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យសម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលក្រុង-ស្រុកចំនួន៥ ក្នុងខេត្តតាកែវ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន។

យោងតាមអនុក្រឹត្យចេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ការផ្លាស់ប្តូរមុខតំណែងនេះ មានដូចតទៅ៖
លោក កង អាណាន់ ត្រូវបានផ្ទេរពីតំណែងអភិបាលក្រុងដូនកែវ ទៅកាន់តំណែងជាអភិបាលស្រុកអង្គរបូរី។
លោក ឌឹម គឹមសាន ត្រូវបានផ្ទេរពីអភិបាលស្រុកព្រៃកប្បាស ទៅជាអភិបាលក្រុងដូនកែវ។
លោក គិន ភក្តី ត្រូវបានផ្ទេរពីអភិបាលស្រុកកោះអណ្តែត ទៅកាន់តំណែងអភិបាលស្រុកព្រៃកប្បាស។
លោក ភួន ឈីម ត្រូវបានផ្ទេរពីអភិបាលស្រុកបាទី ទៅជាអភិបាលស្រុកកោះអណ្តែត។
លោក សាយ វណ្ណៈ ដែលធ្លាប់បម្រើការជាអភិបាលរងស្រុកត្រាំកក់ ត្រូវបានតែងតាំងជាអភិបាលស្រុកបាទី។

ការផ្ទេរ និងតែងតាំងមុខតំណែងនេះ ត្រូវបានគេពិចារណាថា ជាជំហានសំខាន់មួយ ក្នុងការរៀបចំរចនាសម្ព័ន្ធដឹកនាំនៅថ្នាក់មូលដ្ឋានឲ្យមានភាពរឹងមាំ និងមានប្រសិទ្ធភាពកាន់តែខ្ពស់។ យោងតាមផែនការ ពិធីប្រកាសចូលកាន់មុខតំណែងរបស់អភិបាលក្រុង និងស្រុកទាំង៥ នឹងត្រូវរៀបចំជាបន្តបន្ទាប់នៅដើមសប្តាហ៍ក្រោយនេះ៕
អត្ថបទ៖ វីរៈ





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


