កីឡា
Lamine Yamal រងរបួសធ្ងន់ធ្ងរ ត្រូវអវត្តមានពីទីលានដល់ចប់រដូវកាល
ខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ Lamine Yamal នឹងត្រូវអវត្តមានពីទីលានសម្រាប់ការប្រកួត ដែលនៅសល់ជាមួយ Barcelona រហូតដល់បញ្ចប់រដូវកាលនេះ ដោយសារបញ្ហារបួសសរសៃពួរជើងឆ្វេង ប៉ុន្តែជាដំណឹងល្អវិញ គឺកីឡាករអាចនឹងជាទាន់ពេលសម្រាប់ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026។

Lamine Yamal បានរងរបួសសរសៃពួរជើងឆ្វេងរបស់គេ អំឡុងការប្រកួតក្រុម Barcelona យកឈ្នះលើក្រុម Celta Vigo ១-០ ក្នុងសប្តាហ៍ទី ៣២ នៃក្របខណ្ឌ La Liga កាលពីថ្ងៃទី ២៣ ខែ មេសា។ គ្រាប់បាល់តែ ១ គត់របស់ Barcelona គឺរកបាន ដោយយុវជនឆ្នើមវ័យ ១៨ តាមរយៈការស៊ុតបាល់ពិន័យ ១១ ម៉ែត្រនៅនាទីទី ៤០។ ក្រោយការស៊ុតនេះ Yamal បានបង្ហាញអាការឈឺចាប់ត្រង់របួសរបស់គេ ហើយក៏ត្រូវបានផ្លាស់ប្តូរភ្លាមៗ។

យោងតាមការបញ្ជាក់ផ្លូវការរបស់ក្លិប Barcelona បានឱ្យដឹងថា Yamal ត្រូវសម្រាកដល់ចប់រដូវកាលនេះ ដើម្បីព្យាបាលរបួស។ ទោះបីជាយ៉ាងណា គាត់ត្រូវបានគេរំពឹង ថា នឹងអាចជាសះស្បើយទាន់ពេលសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ២០២៦ ដែលរៀបចំឡើងនៅ សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៉ិក។
ការបាត់បង់ Yamal នឹងក្លាយជាបន្ទុកដ៏ធ្ងន់មួយសម្រាប់ Barcelona ដោយសារបច្ចុប្បន្ន ពួកគេកំពុងស្ថិតក្នុងការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយ Real Madrid ដើម្បីប្រជែងពានលីគ La Liga។ Barcelona កំពុងឈរនៅកំពូលតារាង ដោយនាំមុខ Real Madrid ៩ ពិន្ទុ ប៉ុន្តែការប្រកួតនៅសល់ ៦ ប្រកួតទៀត។ ដូច្នេះ Barcelona មិនទាន់សុវត្ថិភាពខ្លាំងនៅឡើយទេ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ BBC
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


