Connect with us

កីឡា

បញ្ហារបួស បានបំផ្លាញក្តីស្រមៃកីឡាករឆ្នើម ១០ នាក់មិនបានលេង World Cup 2026

បានផុស

នៅ

កីឡាករឆ្នើមលំដាប់ពិភពលោកចំនួន ១០ នាក់ នឹងអវត្តមានពីការប្រកួតព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ដោយសារបញ្ហារបួស ខណៈភាគច្រើនជារបួសដាច់សរសៃជង្គង់ (ACL)។

Rodrygo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួត World Cup 2026 ដែល សហរដ្ឋអាមេរិក កាណាដា និង ម៉ិកស៉ិក ធ្វើជាម្ចាស់ផ្ទះ នៅសល់ត្រឹមរយៈពេល ប្រមាណជាង ១ ខែទៀតប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី ១១ ខែ មិថុនា ដល់ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៦។ យ៉ាងណា គិតត្រឹមពេលនេះ មានកីឡាករឆ្នើម ១០ នាក់ហើយមានបញ្ហារបួស ហើយត្រូវបានបញ្ជាក់ ថា នឹងអវត្តមាន។

Hugo Ekitike

កីឡាករត្រូវបានបញ្ជាក់ច្បាស់ការ ថា នឹងមិនអាចលេងនៅ World Cup 2026 បានរួមមានខ្សែប្រយុទ្ធជម្រើសជាតិ ប្រេស៊ីល Rodrygo រងរបួសដាច់សរសៃជង្គង់ ACL, កីឡាករ Xavi Simons របស់ជម្រើសជាតិ ហូល្លង់ រងរបួសដាច់សរសៃជង្គង់ ACL, កីឡាករ Hugo Ekitike របស់ជម្រើសជាតិ បារាំង បានរងរបួសកជើង, កីឡាករ Juan Foyth របស់ជម្រើសជាតិ អាហ្សង់ទីន រងរបួសកជើង, អ្នកចាំទី Luis Angel Malagon របស់ជម្រើសជាតិ ម៉ិកស៉ិក បានរងរបួសកជើង។

Xavi Simons

កីឡាករ Eder Militao របស់ជម្រើសជាតិ ប្រេស៊ីល បានរងរបួសសាច់ដុំ, , កីឡាករ Patrick Agyemang របស់ជម្រើសជាតិ អាមេរិក បានរងរបួសកជើង, កីឡាករ Serge Gnabry របស់ជម្រើសជាតិ អាល្លឺម៉ង់ បានរងរបួសសាច់ដុំ និងកីឡាករ Joaquín Panichelli របស់ជម្រើសជាតិ អាហ្សង់ទីន បានរងរបួសដាច់សរសៃជង្គង់ ACL និងកីឡាករ Cameron Carter-Vickers របស់ជម្រើសជាតិ អាមេរិក បានរងរបួសកជើង។

កីឡាករ Eder Militao

ជាមួយគ្នានេះ មានកីឡាករឆ្នើមផ្សេងទៀត កំពុងស្ថិតក្នុងស្ថានភាពរបួសផងដែរ ដែលត្រូវបានគេសង្ស័យអំពីការលេង World Cup 2026 រួមមាន Lamine Yamal របស់ជម្រើសជាតិ អេស្ប៉ាញ, អ្នកចាំទី Marc-Andres ter Stegen របស់ជម្រើសជាតិ អាល្លឺម៉ង់, កីឡាករ Kylian Mbappe របស់ជម្រើសជាតិ បារាំង, Cristian Romero របស់ជម្រើសជាតិ អាហ្សង់ទីន និង Joško Gvardiol របស់ជម្រើសជាតិ ក្រូអាត ជាដើម៕

Lamine Yamal
កីឡាករ Kylian Mbappe

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម