Connect with us

កីឡា

អាល្លឺម៉ង់ ស្ថិតក្នុងពូលមិនពិបាកឆ្លងទៅវគ្គ ៣២ ក្រុមសម្រាប់ World Cup 2026

បានផុស

នៅ

ក្រុមជម្រើសជាតិ អាល្លឺម៉ង់ មានភាគរយខ្ពស់ក្នុងការឆ្លងផុតវគ្គចែកពូលក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ឡើងវិញ បន្ទាប់ពីធ្វើមិនបានល្អ ២ លើកចុងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីឈ្នះជើងឯក World Cup 2014 នៅ ប្រេស៊ីល ក្រុមឥន្ទ្រីដែក អាល្លឺម៉ង់ បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ដោយ World Cup 2018 នៅរុស្ស៊ី និង World Cup 2022 នៅ កាតា គឺពួកគេបានធ្លាក់ត្រឹមវគ្គចែកពូលទាំង ២ លើក។

ក្រឡេកមកមើល World Cup 2026 នេះវិញ ក្រុមឥន្ទ្រីដែកហាក់មានពន្លឺឆ្លងផុតវគ្គចែកពូលជាថ្មី បន្ទាប់ពីស្ថិតនៅពូល E ជាមួយក្រុមសុទ្ធតែស្ថិតនៅកម្រិតមធ្យមដូចជា កោះកូរ៉ាកៅ កូតឌីវ័រ និង អេក្វាឌ័រ។

ក្រុម ៣ ស្ថិតនៅក្នុងពូល E នេះ ទំនងនឹងមិនធ្វើឱ្យក្រុម អាល្លឺម៉ង់ ជួបឧបសគ្គនោះទេ ដោយពួកគេជាក្រុមមានបទពិសោធក្មេងខ្ចី ហើយក៏មិនសូវជោគជ័យនៅក្នុងព្រឹត្តិការណ៍នេះដែរ។ ដោយឡែកចំណាត់ថ្នាក់ក្នុង FIFA វិញ ក្រុមម្ចាស់ជើងឯក ៤ សម័យ ក៏ស្ថិតនៅលើគេផងដែរ ដោយនៅលេខ ១០ ខណៈ កូតឌីវ័រ នៅលេខ កូរ៉ាកៅ នៅលេខ ៨២។

ក្រុម អាល្លឺម៉ង់ បានត្រៀមខ្លួនល្អគួរឱ្យកត់សម្គាល់នាមុនព្រឹត្តិការណ៍ World Cup 2026 មកដល់ ដោយការប្រកួតមិត្តភាព ៤ លើកចុងក្រោយ ពួកគេមិនទាន់ចាញ់នៅឡើយទេ។ ក្រុម ឥន្ទ្រីដែក បានឈ្នះក្រុម ស្វីស ៤-៣ ឈ្នះ ហ្គាណា ២-១ ឈ្នះ ហ្វាំងឡង់ ៤-០ និងចុងក្រោយ ឈ្នះ សហរដ្ឋអាមេរិក ២-១។

ទោះបីជាយ៉ាងណា ការប្រកួតនៅក្នុងពូល E នេះ ក៏មិនស្រួលពេក រហូតត្រូវភ្លេចខ្លួននោះដែរ។ ថ្វីដ្បិតគូប្រកួតទាំង ៣ របស់ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ជាក្រុមកម្រិតមធ្យមក៏ពិតមែន ប៉ុន្តែពួកគេក៏សុទ្ធជាក្រុមមានសមត្ថភាព មុនឡើងមកដល់ជុំផ្តាច់ព្រ័ត្រនៅ សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកនេះ។

សូម្បីក្រុម កោះកូរ៉ាកៅ ជាប្រទេសមានផ្ទៃដីតូច ប្រជាជនតិច និងទើបឡើងលេង World Cup លើកដំបូង ក៏ពួកគេជាក្រុមមានសមត្ថភាពមិនអាចរំលងផងដែរ។ ពួកគេបានប្រកួតមិត្តភាព ២ ប្រកួត ក្នុងនោះចាញ់ ១ និងឈ្នះ ១។ ពួកគេបានចាញ់ក្រុម ស្កុតលែនដ៍ ៤-១ និង ឈ្នះ អារូបា ៤-០។ សក្ខីភាពទាំងនេះ បង្ហាញ ថា ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ស្ថិតនៅក្នុងពូលមួយ ដែលងាយស្រួល ប៉ុន្តែក៏មិនងាយស្រួលពេកដែរ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម