ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើង ប៉ងធ្វើឃាតលោកត្រាំ ត្រូវបានចោទប្រកាន់ ចំនួន ៣ករណី
រដ្ឋអាជ្ញាសហព័ន្ធ បានចោទប្រកាន់បុរសម្នាក់ឈ្មោះ Cole Tomas Allen អាយុ ៣១ឆ្នាំ មកពីទីក្រុង Torrance នៃរដ្ឋ California ចំនួន៣ករណី ជុំវិញហេតុការណ៍បាញ់ប្រហារដ៏កក្រើក អំឡុងពិធីជប់លៀងអាហារពេលល្ងាច របស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន កាលពីចុងសប្តាហ៍។

តាមការផ្សាយរបស់ BBC នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ខ្មាន់កាំភ្លើង ត្រូវចោទប្រកាន់ពីបទ៖ ប៉ុនប៉ងធ្វើឃាតប្រធានាធិបតីសហរដ្ឋអាមេរិក, ដឹកជញ្ជូនអាវុធឆ្លងរដ្ឋ ក្នុងគោលបំណងប្រព្រឹត្តបទឧក្រិដ្ឋ និងការបាញ់បោះ អំឡុងពេលប្រព្រឹត្តអំពើហិង្សា។
យ៉ាងណា Allen មិនទាន់សារភាពទោសកំហុសទេ ខណៈចៅក្រម បញ្ជាឲ្យបន្តឃុំខ្លួនរូបគេ រង់ចាំសវនាការស្ដីពីការឃុំខ្លួន ដែលគ្រោងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ។

ឯកសារតុលាការ និងមន្ត្រីមកពីក្រសួងយុត្តិធម៌ បានឲ្យដឹងថា នៅម៉ោងប្រហែល ៨:៤០នាទី យប់ថ្ងៃសៅរ៍ (ម៉ោងនៅអាមេរិក), Allen បានសម្រុកឆ្លងកាត់ម៉ាស៊ីនស្កេនសន្តិសុខ នៅចំណុចត្រួតពិនិត្យសុវត្ថិភាព លើជាន់មួយនៃសណ្ឋាគារ Washington Hilton ដែលស្ថិតនៅមួយជាន់ ពីលើសាលពិធីជប់លៀងធំ។
តាមសេចក្តីរាយការណ៍ Allen មានប្រដាប់ដោយកាំភ្លើង Shotgun, កាំភ្លើងខ្លីពាក់កណ្តាលស្វ័យប្រវត្តិ និងកាំបិតចំនួន ៣ដើម។ ភ្នាក់ងារម្នាក់ ត្រូវបានគ្រាប់កាំភ្លើងបាញ់ត្រូវចំទ្រូង ប៉ុន្តែបានអាវក្រោះសង្គ្រោះជីវិតរបស់គាត់។

កងកម្លាំងអនុវត្តច្បាប់បានបាញ់តបតវិញប្រហែល៥គ្រាប់ ហើយទោះ Allen មិនត្រូវគ្រាប់ ប៉ុន្តែរូបគេ ត្រូវបានកងកម្លាំង ស្ទាក់ចាប់រុញផ្ទប់ឲ្យដួល រួចចាប់ខ្លួនបាននៅនឹងកន្លែង។
ក្រុមអ្នកស៊ើបអង្កេត បានបើកមើលអ៊ីមែលមួយដែល Allen ផ្ញើទៅកាន់គ្រួសារនិងនិយោជករបស់ខ្លួន ត្រឹមតែ ១០នាទីប៉ុណ្ណោះ មុនការវាយប្រហារ។ ក្នុងសារនោះ Allen ហៅខ្លួនឯងថាជា «ឃាតកសហព័ន្ធដ៏រួសរាយ» ហើយប្រកាសថា វាគឺជា «កាតព្វកិច្ច» របស់លោក ដែលត្រូវកំណត់គោលដៅលើប្រធានាធិបតី ដូណាល់ ត្រាំ និងមន្ត្រីរដ្ឋបាលជាន់ខ្ពស់ដទៃទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


