Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ជឿថា លោក ត្រាំ និងមន្ត្រីរដ្ឋបាល គឺជាគោលដៅ នៃការបាញ់ប្រហារ

បានផុស

នៅ

ព្រឹត្តិការណ៍ដ៏កក្រើកពិភពលោកមួយ បានកើតឡើងកាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ ដោយនោះគឺជា ការបាញ់ប្រហារ អំឡុងពិធីជប់លៀងអ្នកយកព័ត៌មានសេតវិមាន ដែលរៀបចំឡើងនៅសណ្ឋាគារ Washington Hilton ហើយឥឡូវ សហរដ្ឋអាមេរិក លើកឡើងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ និងមន្ត្រីរដ្ឋបាល គឺជាគោលដៅ នៃការវាយប្រហារនោះ។

(រូប៖ Reuters)

បើតាមការលើកឡើងរបស់អគ្គមេធាវីស្តីទី Todd Blanche, វាអាចទៅរួច ដែលប្រធានាធិបតី និងមន្ត្រីរដ្ឋបាល គឺជាគោលដៅរបស់ខ្មាន់កាំភ្លើង។

យ៉ាងណា លោក Blanche បានថ្លែងប្រាប់ទូរទស្សន៍ NBC News ថា មូលហេតុនៃការវាយប្រហារ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ខណៈផ្នែកឧក្រិដ្ឋកម្មរបស់ FBI និងអង្គភាពប្រឆាំងភេរវកម្ម កំពុងស៊ើបអង្កេតលើហេតុការណ៍នេះ។

(រូប៖ Reuters)

ជនសង្ស័យឈ្មោះ Cole Tomas Allen អាយុ ៣១ ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយបើកការបាញ់ប្រហារ នៅជិតប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ អំឡុងពេលព្រឹត្តិការណ៍ ដែលមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ និងអ្នកមុខអ្នកការជាច្រើនរូប។

យោងតាមបណ្តាញសង្គម និងប្រវត្តិការងារ, Allen គឺជាគ្រូបង្រៀន វិស្វករ និងជាអ្នកបង្កើតហ្គេមវីដេអូ ដែលរស់នៅភាគខាងត្បូងរដ្ឋ California។ សារព័ត៌មាន Bloomberg ផ្សាយថា គេបានទិញកាំភ្លើងជាច្រើនដើមដោយស្របច្បាប់ មុនពេលការវាយប្រហារកើតឡើង។

(រូប៖ Reuters)

ពាក់ព័ន្ធរឿងនេះដែរ រដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំតំបន់ Columbia គឺលោកស្រី Jeanine Pirro បានឲ្យដឹងថា Allen នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់នៅថ្ងៃចន្ទ រួមមានបទប្រើប្រាស់អាវុធអំឡុងពេលប្រព្រឹត្តបទឧក្រិដ្ឋហិង្សា និងការប្រើអំពើហិង្សា លើមន្ត្រីសហព័ន្ធដោយប្រើអាវុធគ្រោះថ្នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម