Connect with us

ព័ត៌មានអន្ដរជាតិ

នាយក IAEA ជំរុញ​ឱ្យ​មេដឹក​នាំ​ពិភពលោក ឈរ​លើ​សន្ធិសញ្ញាមិន​រីក​សាយ​ភាយ​នុយក្លេអ៊ែរ

បានផុស

នៅ

ប្រធាន​អង្គការឃ្លាំមើល​នុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ​ (IAEA) ជំរុញឱ្យមេដឹកនាំពិភពលោក ឈរយ៉ាង​រឹងមាំ​នៅ​ពី​ក្រោយសន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធនុយក្លេអ៊ែរ (NPT) ដ៏សំខាន់ ដែល​រចនា​ឡើង​ដើម្បីទប់ស្កាត់ការរីករាលដាលអាវុធនុយក្លេអ៊ែរ​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​​ ខណៈ​​​អនុសញ្ញា​​អន្តរជាតិ​នេះ បាន​ពិនិត្យឡើងវិញ​​​នៅ​ក្នុង​កិច្ច​ប្រជុំ​​​នៅ​​ឯមហាសន្និបាតអង្គការសហប្រជាជាតិ(UN)។ នេះ​បើ​យោង​តាម​សារព័ត៌មាន​តួក​គី Anadolu ផ្សាយ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៦ ។

​បេក្ខជន​​​ប្រជែង​តំណែង​​អគ្គលេខា​ធិការ​អង្គការសហប្រជាជាតិ លោក Rafael Grossi ​បច្ចុប្បន្ន​អគ្គនាយក​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរ​ជាតិ (IAEA) ប្រាប់​អ្នកតំណាង​​ប្រទេសនានា​ថា៖ « យើង​នៅទីនេះ​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវឧបករណ៍​សំខាន់​បំផុត​មួយ​ក្នុងច្បាប់អន្តរជាតិ និង​ក្នុង​នយោបាយ​អន្តរជាតិទាំងមូល»។

លោក Rafael Grossi អគ្គនាយក​ទីភ្នាក់ងារ​ថាមពលអាតូមិក​អន្តរ​ជាតិ (IAEA). រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​​កត់សម្គាល់ថាមាន​ប្រទេសចំនួន​១៩១ បាន​ពឹងផ្អែកលើ​កិច្ចព្រម​ព្រៀង​នេះ ចាប់តាំងពីចូលជាធរមាននៅឆ្នាំ ១៩៧០។ដោយ​អ្នក​ជំនាញ​​ហៅសន្ធិសញ្ញានេះថា ជា​ពន្លឺ​ភ្លើង​នៃភាពប្រាកដ​ប្រជា​​ក្នុងពិភពលោកដែល​មានបទដ្ឋានអន្តរជាតិកាន់​តែស្តើងទៅៗ។  

លោក Grossi និយាយថា៖ « កិច្ចព្រមព្រៀង​នេះ​នៅ​តែ​ជា​ចំណុច​ស្ថិរ​ភាព​ដ៏កម្រមួយ ​ពេល​មានភាពតានតឹងសកល សង្គ្រាមនិង​ការបែក​បាក់អន្តរជាតិ​កើនឡើង»។

លោកផ្តល់សញ្ញា​ជោគជ័យមួយលើកិច្ចខិតខំប្រឹងប្រែង​ ដើម្បី​បញ្ឈប់​ការរីករាលដាលនៃអាវុធនុយក្លេអ៊ែរ និង​លើក​ឡើង​ថា៖ « ពិភពលោក ជិតឈានដល់សកល​ភាពមួយ ដោយប្រទេស​សមាជិក​ទាំង​អស់ ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ត្រួត​ពិនិត្យនុយក្លេអ៊ែរអន្តរជាតិ»​។

លោក Grossi ក៏​បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំង នៅក្នុង​ប្រទេស​ដែលងាក​ទៅរកថាមពលនុយក្លេអ៊ែរ ហើយកត់សម្គាល់ថា៖ « តម្រូវ​ការកំពុងកើនឡើង នៅគ្រប់ទ្វីប ​វា​លែងត្រូវបាន​កំណត់​ចំពោះ​ក្រុមតូចមួយនៃមហាអំណាចនុយក្លេអ៊ែរប្រពៃណីទៀតហើយ»។

លោកមានប្រសាសន៍ថា៖ « យើងឃើញ​វាស្ទើរតែរាល់ថ្ងៃ ពីប្រទេស​បង់ក្លាដែស ដល់ប្រទេសតួកគី ដល់​ប្រទេសអេហ្ស៊ីប។ ប្រទេស​ជា​ច្រើន​កំពុងឈាន​ទៅរកការកេងប្រវ័ញ្ចនុយក្លេអ៊ែរ»។

លោកសង្កត់ធ្ងន់​លើគោលការណ៍គ្រឹះនៃសន្ធិសញ្ញានេះ​ថា៖ « ប្រទេសមួយ​ចំនួន​តូច​មានអាវុធនុយក្លេអ៊ែរ​​គឺប្រសើរជាងប្រទេស​​ជា​​ច្រើនដែល​​​មានវា​ដែរ​។ ការរំសាយអាវុធនុយក្លេអ៊ែរ នៅ​តែជាការប្តេជ្ញាចិត្ត​របស់​យើង ហើយបច្ចេកវិទ្យានុយក្លេអ៊ែរត្រូវតែ​សម្រាប់​ទាំងអស់គ្នា និងវានៅតែមានសុពលភាពដូច​ថ្ងៃដែល​បានព្រាងឡើងជាលើកដំបូង»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម