ព័ត៌មានជាតិ
អនុព័ន្ធយោធាប្រទេសធំៗ អាម៉េរិក ចិន រុស្ស៊ី ជប៉ុន អូស្ត្រាលី ចុះទៅដល់តំបន់អូរភ្លុកដំរី ទីយោធាថៃឈ្លានពានវាតទី
ក្រសួងការពារជាតិអនុព័ន្ធយោធាកម្ពុជា នៅថ្ងៃទី២៨ ខែមេសា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ចុះសង្កេតការណ៍ តំបន់អូរភ្លុកដំរី នៅខេត្តពោធិ៍សាត់ ទីដែលយោធាថៃប្រើប្រាស់កម្លាំងឈ្លានពាន វាតទី កាន់កាប់កែប្រែស្ថានភាពលើដីជាក់ស្ដែង។ អនុយោធាបរទេសប្រចាំនៅកម្ពុជាដែលចុះទៅទីនោះ មកពីប្រទេសធំៗដូចជា ដូចជាអនុពន្ធយោធាសហរដ្ឋអាម៉េរិក ចិន រុស្ស៊ី ជប៉ុន អូស្ត្រាលី និងអនុពន្ធយោធារបស់បណ្ដាប្រទេសតំបន់អាស៊ាន។

តំបន់អូរភ្លុកដំរី ស្ថិតនៅខេត្តពោធិ៍សាត់ គឺជាអតីតសមរភូមិដ៏ក្ដៅគគុកមួយក្នុងសង្គ្រាមកម្ពុជា-ថៃ ជុំទី២ រយៈពេល២១ថ្ងៃកាលពីចុងឆ្នាំ២០២៥។ សមរភូមិអូរភ្លុកដំរីយោធាថៃឈ្លានពានបើកការវាយលុកទ្រង់ទ្រាយធំ វាយជញ្ជ្រំ ដោយប្រើប្រាស់កាំភ្លើងបាញ់ចេញពីនាវាលើផ្ទៃសមុទ្រ ដ្រូន និងអាវុធធុនធ្ងន់ដទៃទៀត។

ក្រោយមានបទឈប់បាញ់ យោធាថៃបានកាន់កាប់តំបន់ ដោយបានធ្វើសកម្មភាពជាច្រើន រាប់តាំងពីការឈូសឆាយដោយប្រើប្រាស់គ្រឿងចក្រ ធ្វើលេណដ្ឋាន កែប្រែស្ថានភាពជាក់ស្ដែងនៅលើដី បន្តរហូតឥតដាច់មកទល់នឹងខែមេសា ឆ្នាំ២០២៦ នេះ។ សកម្មភាពយោធាថៃឈ្លានពាន ត្រូវបានក្រសួងការបរទេសនៃកម្ពុជា ធ្វើការតវ៉ាជំទាស់ ជាបន្តបន្ទាប់។

តាមរយៈដំណើររបស់អនុព័ន្ធចុះទៅសង្កេតការណ៍នេះ អ្នកនាំពាក្យក្រសួងការពារជាតិ តាមរយៈសេចក្ដីប្រកាសព័ត៌មានចេញថ្ងៃទី២៨ ខែមេសា បានស្វាគមន៍ចំពោះបណ្តាប្រទេសជាមិត្ត ដែលមានបំណងចូលរួមចុះពិនិត្យ និងសង្កេតការណ៍ដោយផ្ទាល់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដានការអនុវត្តបទឈប់បាញ់ សំដៅធានាឱ្យបាននូវតម្លាភាព ភាពជឿទុកចិត្តបាន និងភាពត្រឹមត្រូវ។

អ្នកនាំពាក្យអះអាងថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


