ព័ត៌មានអន្ដរជាតិ
លោកត្រាំ៖ អ៊ីរ៉ង់ ជូនដំណឹងមកថា ពួកគេជិតដួលរលំហើយ, សុំបើកច្រក Hormuz ឲ្យបានឆាប់បំផុត
ជាថ្មីម្តងទៀត ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញសារលើបណ្តាញសង្គម Truth Social ដើម្បីវាយប្រហារអ៊ីរ៉ង់ ដោយលើកនេះ ប្រមុខសេតវិមាន អះអាងថា ទីក្រុងតេហេរ៉ង់ បានជូនដំណឹងមកលោកថា ពួកគេជិតដួលរលំហើយ និងសុំបើកច្រកសមុទ្រ Hormuz ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។

ក្នុងសារបង្ហោះកាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ដែលផ្សាយបន្តដោយ New York Post, លោកត្រាំ សរសេរថា៖ «អ៊ីរ៉ង់ ទើបតែជូនដំណឹងមកយើងថា ពួកគេស្ថិតក្នុង ស្ថានភាពដួលរលំ ហើយ។ ពួកគេចង់ឲ្យយើង បើកច្រកសមុទ្រ Hormuz ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈពួកគេកំពុងព្យាយាមដោះស្រាយបញ្ហា អ្នកដឹកនាំរបស់ពួកគេ ដែលខ្ញុំជឿថា ពួកគេនឹងអាចធ្វើទៅបាន!»។
ទោះបីជាយ៉ាងណាក៏ដោយ ភាគីអ៊ីរ៉ង់ មិនទាន់ចេញមុខនិយាយ ឬប្រតិកម្មអ្វីទេ ចំពោះការបង្ហោះសាររបស់លោកត្រាំ។
ការអះអាងនេះ កើតឡើងបន្ទាប់ពី ប្រមុខដឹកនាំរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចេញមុខបដិសេធសំណើអ៊ីរ៉់ង់ ដើម្បីពន្លត់ភ្លើងសង្គ្រាម ហើយប្រកាសថា ទាល់ដោះស្រាយបញ្ហានុយក្លេអ៊ែរសិន ទើបបញ្ចប់សង្គ្រាមបាន។

មូលហេតុចម្បងដែលធ្វើឲ្យលោក ត្រាំ មិនសូវពេញចិត្តនឹងសំណើចុងក្រោយនេះ គឺដោយសារតែក្នុងនោះ មិនបានលើកយកបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មកជជែកវែកញែកឲ្យបានច្បាស់លាស់ទេ ដែលនេះគឺជាចំណុចក្ដៅបំផុតសម្រាប់ទីក្រុងវ៉ាស៊ីនតោន។
ថ្មីៗ ទីក្រុងតេហេរ៉ង់បានបញ្ជាក់ថា ពួកគេចង់ទុកបញ្ហានុយក្លេអ៊ែរមួយឡែកសិន រង់ចាំរហូតដល់សង្គ្រាមបញ្ចប់ និងបញ្ហាដឹកជញ្ជូនតាមផ្លូវទឹកក្នុងតំបន់ឈូងសមុទ្រ ត្រូវបានដោះស្រាយរួចរាល់ ទើបព្រមជជែក។ យ៉ាងណា ខាងអាមេរិកវិញ បានប្រកាន់ជំហរដាច់ខាតថា បញ្ហានុយក្លេអ៊ែរត្រូវតែដោះស្រាយតាំងពីដំបូងទីតែម្ដង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


