ព័ត៌មានអន្ដរជាតិ
លោកត្រាំ វាយបកខ្លាំងៗ និងឌឺដង ទៅអធិការបតី អាល្លឺម៉ង់ វិញ
ប្រតិកម្មទៅអធិការបតីអាល្លឺម៉ង់ ដែលវាយប្រហារដោយវោហារស័ព្ទយ៉ាងចាស់ដៃ លើសហរដ្ឋអាមេរិក ជុំវិញបញ្ហាសង្គ្រាមមជ្ឈិមបូព៌ា, ប្រមុខសេតវិមាន ដូណាល់ ត្រាំ បានឆ្លើយតបទៅវិញ ដោយអះអាងថា លោក Friedrich Merz គ្មានដឹងពីអ្វី ដែលខ្លួនកំពុងនិយាយនោះទេ។

ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក សរសេរថា៖ «អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz គិតថា វាមិនអីទេសម្រាប់អ៊ីរ៉ង់ ក្នុងការមានអាវុធនុយក្លេអ៊ែរ។ គាត់មិនដឹង ខ្លួនឯងកំពុងនិយាយអំពីអ្វីផង! ប្រសិនបើអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ពិភពលោកទាំងមូលនឹងត្រូវក្លាយជាចំណាប់ខ្មាំង»។
លោកបន្តថា៖ «ពេលនេះ ខ្ញុំកំពុងធ្វើរឿងមួយជាមួយអ៊ីរ៉ង់ ដែលប្រទេសដទៃ ឬប្រធានាធិបតីដទៃទៀត គួរតែធ្វើតាំងពីយូរណាស់មកហើយ។ មិនចម្លែកទេ ដែលអាល្លឺម៉ង់កំពុងដុនដាបខ្លាំង ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត!»។
សាររបស់លោកត្រាំ កើតឡើងបន្ទាប់ពីអធីការបតីអាល្លឺម៉ង់ រិះគន់អាមេរិកថា កំពុងផុងខ្លួនក្នុងសង្គ្រាម ដែលគ្មានគោលដៅច្បាស់លាស់ ហើយកំពុងអាម៉ាស់មុខ ដោយសារអ៊ីរ៉ង់។

លោកនិយាយបែបនេះ ក្នុងដំណើរទស្សនកិច្ចទៅកាន់សាលារៀនមួយ នៅទីក្រុង Marsberg កណ្តាលប្រទេសអាល្លឺម៉ង់ ដោយបញ្ជាក់ថា៖ តាមពិតអ៊ីរ៉ង់ក៏មានអ្នកជំនាញខាងចរចាដែរ ប៉ុន្តែពួកគេមិនទៅចរចានៅប៉ាគីស្ថាន ដោយឲ្យគណៈប្រតិភូអាមេរិក ទៅទីក្រុងអ៊ីស្លាម៉ាបាដ តែឯង ដោយចាកចេញមកវិញ ដោយគ្មានលទ្ធផលអ្វីទាំងអស់។ អ៊ីរ៉ង់ កំពុងធ្វើឲ្យអាមេរិក អាម៉ាស់មុខ។
ស្របពេលជាមួយគ្នានោះ លោក Merz បានរិះគន់យុទ្ធសាស្រ្តរបស់អាមេរិក ដែលកំពុងធ្វើសង្គ្រាម ដោយគ្មានគោលដៅច្បាស់លាស់ ដូចកាលសង្គ្រាមអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថានដែរ ពោលគឺទីក្រុងវ៉ាស៊ីនតោន ត្រូវជាប់ផុងលង់ខ្លួន មិនដឹងត្រូវដកថយវិញ ដោយរបៀបណា។
លោក Merz ប្រាប់ទៅសិស្សានុសិស្សថា៖ «រឿងរ៉ាវទាំងមូល គឺខ្វះការពិចារណាឲ្យបានល្អិតល្អន់។ មកទល់ពេលនេះ ខ្ញុំមិនទាន់ឃើញថា តើអាមេរិក កំពុងជ្រើសរើស យុទ្ធសាស្ត្រដកថយបែបណា នោះទេ»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


