ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់ចោមចៅទី ៣ សហការជាមួយមន្ត្រីសាលារាជធានី ចុះបូមស្តារប្រព័ន្ធលូតាមបណ្តោយផ្លូវសហព័ន្ធរុស្សី
កាលពីព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ នេះ រដ្ឋបាលសង្កាត់ចោមចៅទី ៣ ដឹកនាំដោយ លោក វ៉ា សាវឿន ចៅសង្កាត់ និង លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី ១ បានសហការជាមួយមន្ត្រីសាលារាជធានីភ្នំពេញ ចុះបូមស្តារ សម្អាតប្រព័ន្ធលូ ជូនប្រជាពលរដ្ឋ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។


លោក វ៉ា សាវឿន បានឲ្យដឹងថា ដើម្បីកុំឲ្យមានការស្ទះចរន្តទឹកហូរ និងបញ្ចៀសការជន់លិចនារដូវវស្សាខាងមុខនេះ លោកបានស្នើសុំរថយន្តបូមលូ ១ គ្រឿង ពីសាលារាជធានីភ្នំពេញ មកធ្វើការបូម ក៏ដូចជាបាញ់លាងសម្អាតកាកសំណល់ភក់ដីដែលកកក្តាំងនៅក្នុងប្រព័ន្ធលូចេញ។


លោកចៅសង្កាត់ បន្តថា ការបូមស្តារប្រព័ន្ធលូខាងលើនេះ ធ្វើឡើងដោយចាប់ពីមុខអតីតព្រលានចាស់ ព្រំប្រទល់ជាមួយសង្កាត់កាកាបទី ២ រហូតទៅដល់ស្ពានអាកាសចោមចៅ លើកំណាត់ផ្លូវសហព័ន្ធរុស្ស៉ី គោលបំណងបញ្ចៀសការជន់លិចនារដូវវស្សា និងមិនឲ្យប៉ះពាល់លំនៅឋានប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


ជាមួយគ្នានេះ លោកចៅសង្កាត់ តំណាងឲ្យ រដ្ឋបាលសង្កាត់ចោមចៅទី ៣ ទាំងមូល សូមអរគុណដល់ លោក សាំង ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់រថយន្តសម្រាប់បូមលូទាន់ពេលវេលា។ ក្នុងនោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជួយថែរក្សាបរិស្ថានឲ្យបានស្អាតទាំងអស់គ្នា ចៀសវាងបោះចោលគ្មានសណ្តាប់ធ្នាប់ ងាយនឹងហើរ ឬ ធ្លាក់ចូលប្រព័ន្ធលូ បង្កការកកស្ទះចរន្តទឹកហូរ៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


