Connect with us

សេដ្ឋកិច្ច

របរចិញ្ចឹមកណ្ដុរ និងខ្វៃកណ្ដុរ បន្តមានទីផ្សារល្អ

បានផុស

នៅ

យុវជនម្នាក់ចាប់យករ​បរចិញ្ចឹមកណ្ដុរ និងខ្វៃកណ្ដុរលក់ អាចរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបានសមរម្យ ខណៈប​ច្ចុប្បន្នកណ្ដុរខ្វៃកំពុងមានទីផ្សារល្អគ្រាន់បើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតនៅក្នុងវ័យ ២៩ឆ្នាំ លោក ហ៊ឹម សុខា ជាម្ចាស់កសិដ្ឋានចិញ្ចឹមកណ្ដុរ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ ប្រាប់ កម្ពុជាថ្មី ថា មុខរបរចិញ្ចឹមកណ្ដុរនេះ លោកបានចាប់ផ្ដើមធ្វើវាឡើងមកកាលពីចុងឆ្នាំ ២០២៣ មូលហេតុដែល សុខា ចាប់យករបរនេះ ដោយសារតែប្រទេសកម្ពុជាបច្ចុប្បន្ននៅពុំសូវមានអ្នកចិញ្ចឹមកណ្ដុរប្រភេទច្រើននៅឡើយ ពោលគឺភាគច្រើនមានតែប្រទេសជិតខាងតែប៉ុណ្ណោះ។

អតីតជាងជួសជុលម៉ាស៊ីនត្រជាក់រូបនេះបានឱ្យដឹងទៀតថា បន្ទាប់ពីមើលឃើញអំពីទីផ្សារល្អ លោកក៏បានសម្រេចចិត្តសិក្សាស្រាវជ្រាវមើលពីរបៀបចិញ្ចឹមកណ្ដុរតាមយូធូប រហូតបានសម្រេចចិត្តទិញពូជកណ្ដុរប្រេង និងកណ្ដុរឫស្សីពីកសិករម្នាក់ទៀតដែលជាអ្នកចិញ្ចឹមកណ្ដុរសម្រាប់ខ្វៃលក់ដ៏ល្បីប្រចាំទឹកដីខេត្តបាត់ដំបងមកដាក់ចិញ្ចឹមជាកសិដ្ឋានមកទល់សព្វថ្ងៃនេះ។

ចំពោះទីផ្សារវិញ កណ្ដុរខ្វៃរបស់លោក ហ៊ឹម សុខា បន្ទាប់ពីចម្អិនរួចមកអាចលក់ចេញទៅឱ្យអតិថិជន បានចន្លោះពី ៣ម៉ឺន ៥ពាន់រៀល ទៅ ៤ម៉ឺនរៀល ក្នុង១គីឡូក្រាម។ ចំណែកកណ្ដុរស្រស់វិញ ក៏អាចលក់បាន១គីឡូ ចន្លោះពី ២ម៉ឺនរៀល ទៅ ២ម៉ឺន ៥ពាន់រៀលផងដែរ។

ភាគច្រើនកណ្ដុរខ្វៃមានតម្រូវការច្រើននៅថ្ងៃបុណ្យទាន ដូចជា៖ បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងក្រៅពីនេះសម្រាប់ថ្ងៃធម្មតា គឺច្រើនតែមានតម្រូវនៅថ្ងៃចុងសប្ដាហ៍ជាដើម។

យ៉ាងណាមិញ សម្រាប់ផែនការទៅខាងមុខ ម្ចាស់កសិដ្ឋានរូបនេះ ក៏នឹងគ្រោងពង្រីកការ​ចិញ្ចឹមកណ្ដុរប្រេង និងកណ្ដុរឫស្សីឱ្យបានកាន់តែច្រើនជាងនេះ ដើម្បីធ្វើយ៉ាងណាអាចឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនប្រចាំថ្ងៃផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម