Connect with us

ព័ត៌មានជាតិ

ក្នុងខែមេសា  ACU ពិនិត្យ សម្រេចពាក្យប្ដឹងចំនួន ៤៣ និងបញ្ជូនសំណុំរឿង ២ករណី មានជនសង្ស័យ៦រូប ទៅសាលាដំបូងរាជធានី

បានផុស

នៅ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៦នេះ  បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ បានដំណើរការពិនិត្យ និងធ្វើការសម្រេចលើពាក្យប្ដឹងចំនួន ៤៣ពាក្យប្ដឹង និងបញ្ជូនសំណុំរឿងចំនួន ២ករណី មានជនសង្ស័យចំនួន ៦រូប ទៅសាលាដំបូងរាជធានីភ្នំពេញ។ 

បើយោងតាមរបាយការណ៍កិតិ្តនីតិកោសលបណ្ឌិត  ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានទី១ អ.ប.ព. បានឱ្យដឹងថា «អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ដែលមានក្នុងខែនេះ សរុបចំនួន ៤៣ ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿង ២ ករណី ដែលមានជនសង្ស័យចំនួន ៦ រូប ទៅសាលាដំបូងរាជធានីភ្នំពេញ។ ករណីដែលបានបញ្ជូនទៅតុលាការ»។ 

កិតិ្តនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបន្តថា ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល មន្ដ្រីចំនួន ២០៩រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល  ក្នុងនោះការប្រកាសតាមរបប ២ឆ្នាំ មានចំនួន ២រូប, មន្ដ្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៨១រូប, មន្រ្តីចំនួន ៥រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែងដោយឡែកមន្ដ្រីចំនួន ១២១រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលដោយមូលហេតុលាឈប់ ឬចប់អាណត្តិ និងចូលនិវត្តន៍។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានវាយតម្លៃខ្ពស់ដល់ស្មារតីរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការស៊ើបអង្កេត បំបែកសំណុំរឿងធំៗជាច្រើនក្នុងខែមេសា ឆ្នាំ២០២៦នេះ។ រីឯសភាពការណ៍ក្នុងប្រទេសវិញ សម្តេចប្រធាន ក៏បានវាយតម្លៃខ្ពស់អំពីដំណើរការរៀបចំនគរសង្ក្រាន ការផ្សារភ្ជាប់សមរភូមិក្រោយនិងសមរភូមិមុខ និងសុខទុក្ខរបស់ជនភៀសសឹក។ 

សម្តេចប្រធាន ឱ្យដឹងទៀតថាសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា កំពុងបន្តនីតិវិធី ហើយនឹងអាចអនុម័តក្នុងពេលដ៏ឆាប់ខាងមុខនេះ។

សូមជម្រាថា នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ(ក.ជ.ប.ព.) បានកិច្ចប្រជុំលើកទី៩ អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៨ អាណត្តិទី៤, របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម