ព័ត៌មានជាតិ
ACU ចូលរួមសង្កេតការណ៍ការប្រឡងជ្រើសរើសសិស្ស ក្រឡាបញ្ជីជំនាន់ទី១០
ថ្នាក់ក់ដឹកនាំ និងមន្រ្តីសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចំនួន ៨២ រូប ចូលរួមសង្កេតការណ៍ការប្រឡងជ្រើសរើសសិស្ស ក្រឡាបញ្ជីជំនាន់ទី១០ សម័យប្រឡង ២៨ កញ្ញា ២០២៥ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

គណៈកម្មការដឹកនាំការសង្កេតការណ៍ និងមន្រ្តីសង្កេតការណ៍នៃអង្គភាពប្រឆាំងអំពើពុករលួយ នេះ ដឹកនាំដោយ លោក កែវ ធីវុធ ឧបការី អង្គភាពប្រឆាំងអំពើពុករលួយ។
ការប្រឡងជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី១០ សម័យប្រឡង ២៨ កញ្ញា ២០២៥ ដឹកនាំដោយគណៈកម្មការនាយក ដែលមាន លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាប្រធាន។ ជាមួយគ្នានេះ ការប្រឡង មានប្រឡងប្រជែងវិញ្ញាសាសរសេរ ដែលមានបេក្ខជនសរុប ១,៦៨១រូប ស្រី ៨១៩រូប ត្រូវបានបែងចែកជា ៣៨បន្ទប់ ដើម្បីសម្រិតសម្រាំងបេក្ខជនជ័យលាភីដំណាក់កាលទី១ ចំនួន ១៥០ រូប ក្នុងការបន្តទៅដំណាក់កាលវិញ្ញាសាស្តាប់-កត់ត្រា និងសួរផ្ទាល់មាត់ ដោយជ្រើសរើសបេក្ខជនជាប់ជាស្ថាពរចំនួន ១០០ រូប។
សូមជម្រាបថា នេះគឺជាលើកទី៧ហើយ ដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចូលរួមសង្កេតការណ៍ការប្រឡងជ្រើសរើសសិស្សក្រឡាបញ្ជី។ ក្នុងនោះ ACU នឹងចូលរួមសង្កេតការណ៍រហូតដល់ប្រកាសលទ្ធផលស្ថាពរ ផងដែរ៕






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


