Connect with us

ព័ត៌មានជាតិ

តំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត

បានផុស

នៅ

លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៦ នេះឲ្យដឹងថា តំណាងអយ្យការបានសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី ១នាក់ និងផ្កាយពីរ១នាក់ ពីបទ ស៊ីសំណូក , បទសម្អាតប្រាក់ និងបទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និង អ្នកពាក់ព័ន្ធចំនួន ៤ នាក់ផ្សេងទៀត ត្រូវចោទពីបទសមគំនិតក្នុងអំពើស៊ីសំណូក, និងបទសមគំនិត ក្នុងអំពើសម្អាតប្រាក់ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និង ពី បទសូកប៉ាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្លង់ សុផល អ្នកនាំពាក្យ បញ្ជាក់បន្ថែមថា ករណីនេះតំណាងអយ្យការបានសម្រចបើកការស៊ើបសួរលើមនុស្សចំនួន៦នាក់មានដូចជា៖  ១- ឈ្មោះ អ៊ុក ហៃសីឡា ពីបទស៊ីសំណូក , បទសម្អាតប្រាក់ និងបទ មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមមាត្រា ៣២ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្ប ទាន ភេរវកម្ម ។ ២-ឈ្មោះ សរ សំណាង ពីបទ ស៊ីសំណូក , បទសម្អាតប្រាក់ និងបទ មិនប្រកាសទ្រព្យសម្បត្តិ និង បំណុល តាមមាត្រា ៣២ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្ប ទាន ភេរវកម្ម។

៣-ឈ្មោះ កូ ពិសី , ៤-ឈ្មោះ យ៉ាត កុសល ហៅ អួង ពីបទសមគំនិតក្នុងអំពើស៊ីសំណូក, និង បទ សម គំនិតក្នុងអំពើសម្អាតប្រាក់ តាមមាត្រា ២៩ មាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣៨ នៃច្បាប់ ស្តីពី ការ ប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ៥-ឈ្មោះ មាស ម៉ារិន ពីបទ ផ្តើមគំនិតក្នុងអំពើស៊ីសំណូក, សមគំនិតក្នុងអំពើសូកប៉ាន់ និង បទ សម្អាត ប្រាក់ តាមមាត្រា ២៨, មាត្រា ២៩ , មាត្រា ៥៩៤ មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយយ និងមាត្រា ៣៨ នៃច្បាប់ ស្តីពី ការ ប្រឆាំង ការ សម្អាត ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ៦-ឈ្មោះ HOANG CHI PHU ហៅ Tony ឬហៅ Nam ភេទប្រុស ជនជាតិវៀតណាម (គេចខ្លួន) ពីបទ សូកប៉ាន់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ។

ជនសង្ស័យទាំង ៥នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ និង លោកឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦៕ អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម