Connect with us

ព័ត៌មានជាតិ

ACU បើកវគ្គផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយដល់អាជ្ញាធរខណ្ឌ៧មករា ដើម្បីចែករំលែក​បទពិសោធន៍ដល់មន្រ្តីថ្នាក់មូលដ្ឋាន

បានផុស

នៅ

អង្គភាពប្រឆាំងអំពើពុករលួយ(ACU) កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានសហការជាមួយរដ្ឋបាលខណ្ឌ៧មករា រៀបចំពិធីបើកវគ្គផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ ស្តីពីវិសោធនកម្មប្រឆាំងអំពើពុករលួយ ដើម្បីចែករំលែកចំនេះដឹង និងបទពិសោធន៍ដល់មន្រ្តីថ្នាក់មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីធីផ្សព្វផ្សាយនេះធ្វើឡើងក្រោមអធិបតីភាពលោកស្រី អ៊ូ ស៉ីថា ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ លោក កេត ឧត្តម អភិបាលរងតំណាងឲ្យលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា មានការចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធ និងសង្កាត់ទាំង០៨ នៃរដ្ឋបាលខណ្ឌ៧មករា។

លោកស្រី អ៊ូ ស៉ីថា ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា កម្មវិធីចុះផ្សព្វផ្សាយនេះ មានគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ដល់មន្រ្តីថ្នាក់មូលដ្ឋាន ជាពិសេសមន្រ្តីអនុវត្តន៍ការងារផ្ទាល់ពីរូបភាព សកម្មភាពនៃអំពើពុករលួយ។ លោកស្រីបានបញ្ជាក់បន្ថែមថា ពាក្យថា អំពើពុករលួយ ត្រូវបានគេនិយាយ និងស្គាល់ច្បាស់ ប៉ុន្តែគោលគំនិត និងខ្លឹមសារនៃអំពើពុករលួយមិនត្រូវបានយល់ដឹងទូលំទូលាយ និងស៉ីជម្រៅនោះទេ។

លោកស្រីសង្កត់ធ្ងន់ថា បច្ចុប្បន្នអំពើពុករលួយភាគច្រើនតែងតែកើតឡើងនូវសកម្មភាព សូកប៉ាន់ ដូច្នេះក្នុងកម្មពីធីផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ ស្តីពីវិសោធនកម្មប្រឆាំងអំពើពុករលួយឲ្យមន្រ្តីជំនាញពាក់ព័ន្ធបានទទួលចំណេះដឹងបន្ថែមដើម្បីអនុវត្តន៍ឲ្យត្រូវនៅសញ្ញាណនៃអំពើពុករលួយ ,ការប្រឆាំងអំពើពុករលួយនៅកម្ពុជា, និតិវិធីស៊ើបអង្កេតបទល្មើសពុករលួយ,បទល្មើសពុករលួយ និងទោស ជាពិសេសរបៀបដាក់ពាក្យបណ្ដឹង។

លោក កេត ឧត្តម អភិបាលរងនៃគណៈអភិបាលខណ្ឌ៧មករា ក្នុងនាមក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌនៃរដ្ឋបាល ខណ្ឌ៧មករា មន្ត្រីរាជការ និងកងកម្លាំងក្នុងខណ្ឌទាំងមូល មានសេចក្តីសោមនស្សរីករាយ ដែលអង្គភាពប្រឆាំងអំពើពុករលួយ បានបើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំង អំពើពុករលួយ និងច្បាប់ស្តីពី វិសោធនកម្មប្រឆាំងអំពើពុករលួយ ដល់មន្ត្រីថ្នាក់មូលដ្ឋាន ដែលជាការចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្ត្រីឲ្យយល់ដឹងកាន់តែច្បាស់ពីច្បាប់នៃអំពើពុករលួយ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម