ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងព័ត៌មានសង្កេតឃើញថា អ្នកកាសែតមួយចំនួនអសណ្ដាប់ធ្នាប់ បង្ករភាពវឹកវរ រំខានសមត្ថកិច្ច បំផ្លាញវិជ្ជាជីវៈសារព័ត៌មានទាំងមូល
ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងព័ត៌មានបានសង្កេតឃើញនូវសកម្មភាពមិនរៀបរយមួយចំនួន ដែលអ្នកសារព័ត៌មាន ការរាយការណ៍ព័ត៌មាន រាប់ទាំងការយកព័ត៌មាន និងផ្សាយផ្ទាល់ នៅតាមទីសាធារណៈ ក៏ដូចជាទីតាំងដែលមានសមត្ថកិច្ចធ្វើប្រតិបត្តិការ។ សកម្មភាពអសណ្តាប់ធ្នាប់ ដែលរួមមានការដណ្តើមគ្នាថត សម្ភាសន៍ បង្កភាពវឹកវរ ការប្រើប្រាស់សម្តីមិនសមរម្យ និងការរំខានដល់ការងាររបស់អាជ្ញាធរមានសមត្ថកិច្ច បានបង្កើតជារូបភាពអវិជ្ជមាន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃ និងកិត្យានុភាព នៃវិជ្ជាជីវៈសារព័ត៌មានទាំងមូល។

អ្នកនាំពាក្យក្រសួងព័ត៌មានសូមធ្វើការអំពាវនាវអ្នកសារព័ត៌មានត្រូវគោរពដែនកំណត់នៃតួនាទី និងភារកិច្ចជាអ្នកសារព័ត៌មាន និងត្រូវយល់ថាខ្លួនជាអ្នកប្រមូល និងផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ឬតុលាការនោះទេ។ ក្នុងករណីមានបទល្មើស គ្រោះថ្នាក់ចរាចរណ៍ ឬហេតុការណ៍ណាមួយ អ្នកសារព័ត៌មានមិនត្រូវធ្វើការវិនិច្ឆ័យ ឬកាត់សេចក្តីលើសាច់រឿងជំនួសសមត្ថកិច្ចឡើយ។ មិនត្រូវប្រើតួនាទីជាអ្នកសារព័ត៌មានជ្រៀតជ្រែកក្នុងកិច្ចការរបស់អាជ្ញាធរ ឬសមត្ថកិច្ចជំនាញ ពោលគឺមិនត្រូវអនុវត្តហួសដែននៃតួនាទីសារព័ត៌មានឡើយ។ ការប្រើប្រាស់វេទិកាសារព័ត៌មានដើម្បីចោទប្រកាន់បុគ្គលណាម្នាក់ដោយពុំមានការវិនិច្ឆ័យពីសមត្ថកិច្ច ឬតុលាការត្រឹមត្រូវច្បាស់លាស់ គឺជាការរំលោភលើសិទ្ធិបុគ្គល និងជាការអនុវត្តប្រាសចាកពីតួនាទីស្នូលរបស់ខ្លួន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
អ្នកពាក្យ រម្លឹកថាអ្នកសារព័ត៌មានត្រូវផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានគុណភាពតាមរយ:ព័ត៌មានដែលមានគុណភាព គឺជាព័ត៌មានពិត មានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ដោយផ្តល់សំឡេងដល់អ្នកពាក់ព័ន្ធក្នុងសាច់រឿង។ អ្នកសារព័ត៌មានត្រូវរាយការណ៍ទាំងអង្គហេតុ និងអង្គច្បាប់ ដោយជៀសវាងការផ្សាយតែមួយជ្រុងដែលនាំឱ្យមានការភាន់ច្រឡំ និងការបកស្រាយខុសៗគ្នាលើរឿងតែមួយ។ ព័ត៌មានដែលត្រឹមត្រូវ នឹងក្លាយជាបច្ច័យដ៏សំខាន់សម្រាប់ជួយដល់ការអនុវត្តការងាររបស់សមត្ថកិច្ច និងជួយឱ្យសាធារណជនទទួលបានព័ត៌មានពិតប្រាកដ ទុកចិត្តបាន និងលើកកម្ពស់ការយល់ដឹងពីសច្ចភាពសង្គម។
លោក អស្នារិទ្ធ ថាការរាយការណ៍ព័ត៌មានត្រូវគោរពសិទ្ធិបុគ្គល និងសេចក្តីថ្លៃថ្នូរអ្នកដទៃ តាមរយៈការរាយការណ៍ព័ត៌មានមិនត្រូវរំលោភលើសិទ្ធិឯកជនភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់បុគ្គលឡើយ។ ការដេញជម្រៀតគ្នាដើម្បីសម្ភាសន៍ ឬការប្រើសម្តីបង្ខិតបង្ខំចំពោះប្រភពព័ត៌មាន ដែលមិនទាន់ផ្តល់ការអនុញ្ញាតឱ្យសម្ភាសន៍ នៅតាមទីសាធារណៈ គឺជាទង្វើមិនសមរម្យ ធ្វើឱ្យបាត់បង់តម្លៃសីលធម៌សង្គម ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
លោក ទេព អស្នារិទ្ធ អះអាងថាការរាយការណ៍ព័ត៌មានភ្ជាប់ការទទួលខុសត្រូវ និងករណីយកិច្ចចំពោះសង្គម ដោយអ្នកសារព័ត៌មានត្រូវចងចាំថា រាល់ការផ្សាយរបស់ខ្លួនមានឥទ្ធិពលដល់ការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ។ ដូច្នេះ អ្នកសារព័ត៌មានមានករណីយកិច្ចធានាការប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ជៀសវាងការធ្វើសកម្មភាពហួសតួនាទី ដែលអាចបង្កការរំខានដល់ការរស់នៅដោយប្រក្រតីរបស់ប្រជាពលរដ្ឋទូទៅ ឬរារាំងដល់ការងាររបស់អាជ្ញាធរដែលត្រូវបំពេញភារកិច្ច។
អ្នកនាំពាក្យក្រសួងព័ត៌មានសង្ឃឹមថា អ្នកសារព័ត៌មាននឹងយកចិត្តទុកដាក់ខ្ពស់លើការកែលម្អឥរិយាបថ និងពង្រឹងការអនុវត្តការងារឱ្យស្របតាមនិយាមវិជ្ជាជីវៈ និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីលើកកម្ពស់គុណតម្លៃសារព័ត៌មាន និងថែរក្សាសណ្តាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


