Connect with us

ព័ត៌មានអន្ដរជាតិ

យោធា​អាមេរិក​ស្ទាក់​ចាប់​នាវា​អ៊ីរ៉ង់​មួយ​គ្រឿង​ដែល​​​ព្យាយាម​ទម្លុះ​​​​ខ្សែទឹក និង បញ្ជូននាវិក​ទៅ​ប៉ាគីស្ថាន​

បានផុស

នៅ

នាវា​អ៊ីរ៉ង់​មួយ​គ្រឿង​ត្រូវ​បានយោ​ធា​​សហរដ្ឋ​អាមេរិកស្ទាក់ចាប់ បន្ទាប់​ពី​ព្យាយាម​បំបែក​ការបិទ​​ខ្ទប់​ផ្លូវ​ទឹក​​ចូល​កំពង់ផែអ៊ីរ៉ង់ និង​នាំ​ទៅកាន់ប្រទេស​ប៉ាគី​ស្ថាន ដើម្បី​បញ្ជូនត្រឡប់ទៅ​ប្រទេសអ៊ីរ៉ង់វិញ រួម​​ទាំង​ក្រុមនាវិក​ផង​ដែរ​។ នេះ​បើ​យោង​តាមប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក​កាលពីថ្ងៃអាទិត្យ ចុះ​ផ្សាយ​បន្ត​ដោយ​សារព័ត៌មាន​តួក​គី Anadolu ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២៦ ​ដក​ស្រង់​​​​ការប្រកាស​របស់​បញ្ជាការកណ្តាល​អាមេរិក (CENTCOM)។

ក្រោយ​ជម្លោះ​របស់​សហរដ្ឋ​អាមេរិក-​អ៊ីស្រាអែល​ លើ​អ៊ីរ៉ង់​​​ជាង​២​ខែ​កន្លង​មកនេះ តម្លៃ​ថា​ម​ពល​សកល​នៅ​តែ​បន្ត​ហក់​ឡើង ព្រោះ​អ៊ីរ៉ង់​បិទ​ច្រក Hormuz មិន​​ឲ្យ​នាវា​​ដឹក​​ប្រេង​ឆ្លង​កាត់ ហើយ បន្ទាប់​មក​ អាមេរិក​ក៏​សងសឹក​វិញ​ដោយ​បិទ​ផ្លូវ​សមុទ្រ​របស់​អ៊ីរ៉ង់​វិញ​។ ជម្លោះ​​​​មិនចាញ់​មិនឈ្នះ​របស់​​​ភាគី​​ជម្លោះ​ក៏បាន​​បង្កភាព​តានតឹង​កាន់តែខ្លាំង បើទោះបី​ជា​​ បទ​ឈប់បាញ់​​​ដ៏ផុយស្រួយនៃ​ប្រទេសទាំង​ពីរ​​ត្រូវ​​បាន​ពន្យារពេលម្តងហើយម្តងទៀត។​

នាវា M/V Touska របស់​អ៊ីរ៉ង់​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន​ ABC News បាន​ដកស្រង់សម្តីអ្នកនាំ​ពាក្យ CENTCOM លោក Tim Hawkins ថា៖ « ថ្ងៃនេះ កងកម្លាំងអាមេរិក​បាន​បញ្ចប់​ការ​ផ្ទេរ​សមាជិក​នាវិក​ចំនួន ២២នាក់​នៃនាវា M/V Touska ទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បី​បញ្ជូន​ត្រឡប់ទៅ​ប្រទេស​អ៊ីរ៉ង​វិញ»។

លោក Hawkins បន្ថែមថា អ្នកដំណើរចំនួន​ ៦នាក់​ផ្សេងទៀតត្រូវ​បញ្ជូន​ទៅកាន់ប្រទេសក្នុងតំបន់​រួចហើយ ​ដើម្បី​បញ្ជូនត្រឡប់ទៅប្រទេស​ពួក​គេ​វិញកាល​ពីសប្តាហ៍​មុន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់​ បានរាយការណ៍ថា បុគ្គលទាំង​៦នាក់​នោះ គឺ​ជាសមាជិកគ្រួសារ​របស់​ក្រុមនាវិក​មួយ​ចំនួន ដែល​យោ​ធា​អាមេរិក​ស្ទាក់​ចាប់​​​។

ទោះបី​​យ៉ាង​ណា អង្គភាព​បញ្ជាការ​​កណ្តាលអាមេរិក​​​មិន​បាន​ឆ្លើយ​តបទៅនឹង​សំណើ​សុំ​ការបញ្ជាក់លើ​បញ្ហា​នេះ​នោះ​ទេ​។ ដោយ​ឡែក​ អាជ្ញាធរ​ប៉ាគីស្ថាននិងអ៊ីរ៉ង់​ក៏​មិន​ទាន់​បាន​បញ្ជាក់​ពី​របាយការណ៍​នេះ​ដែរ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម