ព័ត៌មានអន្ដរជាតិ
សន្តិភាពតែលើក្រដាស! អ៊ីស្រាអែល ដើរផ្ទុយពីកិច្ចព្រមព្រៀង បន្តវាយប្រហារលីបង់ ស្លាប់មនុស្ស១៦នាក់ទៀត
រាត្រីដ៏ស្ងប់ស្ងាត់របស់ប្រជាពលរដ្ឋនៅក្នុងទីក្រុង Nabatieh និងទីប្រជុំជននានានៅភាគខាងត្បូងនៃប្រទេសលីបង់ បានក្លាយទៅជាវាលពិឃាតមួយរំពេច កាលពីព្រលឹមស្រាងៗថ្ងៃសុក្រនេះ។ គ្រាប់បែក និងគ្រាប់កាំភ្លើងធំរបស់អ៊ីស្រាអែល បានធ្លាក់លាន់ឮដូចរន្ទះ ចំផ្ទះសម្បែងដែលមនុស្សម្នាកំពុងដេកលង់លក់ បណ្តាលឱ្យជីវិតយ៉ាងហោចណាស់ ១៦នាក់ត្រូវបាត់បង់ភ្លាមៗ ក្រោមគំនរបាក់បែក និងជាច្រើននាក់ទៀតរងរបួសស្រែកថ្ងូរគួរឱ្យវេទនា។

សោកនាដកម្មនេះ បានកើតឡើងទាំងបំពាន បើទោះបីជាពិភពលោក ទើបតែអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពថ្មីរវាងអាមេរិក និងអ៊ីរ៉ង់ ដែលសន្យាថានឹងបញ្ឈប់ការវាយប្រហារលើលីបង់ផងដែរក៏ដោយ។
យោងតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារសារព័ត៌មានជាតិលីបង់ ដែលត្រូវយកទៅចុះផ្សាយបន្តដោយសារព័ត៌មាន Anadolu នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ សំឡេងផ្ទុះអាវុធ បានអង្រួនទាំងមេឃមិនទាន់ភ្លឺ តាំងពីពាក់កណ្តាលអធ្រាត្រមកម៉្លេះ។ នៅម៉ោង២រំលងអាធ្រាត្រ យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយប្រហារផ្លូវអាកាសយ៉ាងសាហាវព្រៃផ្សៃ ចំតំបន់សាកលវិទ្យាល័យ និងប្លុកអគារស្នាក់នៅ ដោយក្នុងនោះ មនុស្ស ៨នាក់បានស្លាប់មួយរំពេច។ មិនទាន់អស់ចិត្ត គ្រាប់បែក បានបន្តធ្លាក់កម្ទេចផ្ទះមួយខ្នងនៅតំបន់ជិតនោះ សម្លាប់មនុស្ស ៧នាក់បន្ថែមទៀតទាំងមិនដឹងខ្លួន។ លុះព្រះអាទិត្យជិតរះ ខ្ទង់ម៉ោង៥ភ្លឺ ដ្រូនរបស់អ៊ីស្រាអែល បានហោះក្រឡឹង និងបានបាញ់ប្រហារចំម៉ូតូមួយគ្រឿងនៅជិតអគារសាលាក្រុង Doueir បណ្តាលឱ្យមនុស្សម្នាក់ទៀតបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។
ការវាយប្រហារមិនរើសមុខនេះ បានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ កាលពីល្ងាចថ្ងៃពុធ ដើម្បីបញ្ចប់សង្គ្រាម និងទុកពេល ៦០ថ្ងៃ សម្រាប់ចរចារកសន្តិភាពយូរអង្វែង។ ប៉ុន្តែ សកម្មភាពជាក់ស្តែងរបស់អ៊ីស្រាអែល នៅពេលនេះ បានបង្ហាញឱ្យឃើញថា ពួកគេមិនរវីរវល់នឹងបទឈប់បាញ់នោះឡើយ។ គិតចាប់តាំងពីអ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំលើលីបង់ កាលពីដើមខែមីនាមក ប្រជាជនលីបង់ជិត ៤ ០០០នាក់បានស្លាប់ ជាង ១ម៉ឺននាក់រងរបួស និងជាង ១លាននាក់ត្រូវបោះបង់ចោលផ្ទះសម្បែងរត់ភៀសខ្លួន ស្របពេលដែលកងទ័ពអ៊ីស្រាអែល បានវាយលុកចូលជ្រៅក្នុងទឹកដីលីបង់ជាង ១០គីឡូម៉ែត្រទៅហើយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


