Connect with us

កីឡា

យុវជនគុនខ្មែរ រិទ្ធី គីងកុង សន្សំលុយពី​ការ​ប្រកួត​ជាង ១ឆ្នាំទិញដីបាន ១ឡូត៏តម្លៃ ៥,០០០ដុល្លារ

បានផុស

នៅ

ឪពុក​របស់​កីឡាករ​ រិទ្ធី​ គីងកុង​ និង​ រិទ្ធី​ លីហួរ​ បាន​សន្សំ​លុយ​ដែល​កូន​ប្រកួត​បាន​រយៈពេល​ជាង ​១ឆ្នាំ​ចុងក្រោយ​នេះ​ទិញ​បាន​ដី​ ១ឡូត៏តម្លៃ​ ៥,០០០​ដុល្លារ​ដែល​នេះ​ជា​ការ​ចូលរួម​ជំរុញ​លើក​ទឹកចិត្ត​កូន​ខំប្រឹង​រហូត​បាន​ជា​ទ្រព្យ​សម្បត្តិ​បែប​នេះ​ និងគ្រោងសាងសង់​ផ្ទះ​នៅ​ជំហាន​បន្ទាប់​ទៀត។​

លោក​ លឹម​ ហុង និង​កូនៗ

លោក​ លឹម​ ហុង​ បាន​ឲ្យ​ដឹង​ថា​ ថ្មីៗ​នេះ​លោក​បាន​ទិញ​ដី​ ១ឡូត៏​មាន​ទំហំ​ក្បាល​ដី​ ៥ម៉ែត្រ​ និង​បណ្ដោយ​ ២០​ម៉ែត្រ​ដែល​មាន​ទីតាំង​ចន្លោះ​ក្លឹប​លោក​ ផាត​ សូដា​ និង​ក្លឹប​លោក​ ធន់​ សុភា​ ឯ​សង្កាត់​ពន្សាំង​ ខណ្ឌ​ព្រែកព្រៅ​ រាជធានី​ភ្នំពេញ។​

ដី​ដែល​ទិញ​នេះ​គឺ​ជា​កម្លាំង​ញើសឈាម​របស់​កូន​ៗ​ទាំង​ពីរ​ រិទ្ធី​ គីងកុង​ និង​ រិទ្ធី​ លីហួរ​ ដែល​លោក​បាន​សន្សំ​ទុក​ឲ្យ​រយៈពេល​ជាង​ ១ឆ្នាំ​មក​នេះ។​ លោក​យល់​ឃើញថា​​នេះ​ជា​ការបង្ហាញ និង​លើក​ទឹកចិត្ត​​ដែលកូន​​ខំប្រឹង​ប្រែង​កន្លង​មក​គឺ​ទទួល​បាន​មក​វិញ​ជា​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​បែប​នេះ។​ ចំពោះ​ប្រាក់​ខែ​របស់​លោក​ និង​លុយ​ដែល​ប្រពន្ធ​រក​បាន​ពី​ការងារ​លក់ដូរ​គឺ​ចំណាយ​លើ​ការ​បង់​ធនាគារ​ និង​ចំណាយ​លើ​ការ​ហូបចុក​រស់​នៅ​ប្រចាំ​ថ្ងៃ។​ ដី​នេះ​ផង​ដែរ​នៅ​ជំហាន​បន្ទាប់​បើ​សន្សំ​លុយ​បាន​ថែម​ទៀត​ និង​មាន​លទ្ធភាព​លោកនឹង​សាងសង់​ផ្ទះ​រស់នៅ​ទីនោះ​ ព្រោះ​បច្ចុប្បន្ន​កំពុង​ស្នាក់នៅ​ផ្ទះ​ជួល​ជា​មួយ​កូនៗប៉ុណ្ណោះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដីឡូដ៏​ដែល​ទិញ​បាន

បញ្ជាក់​ដែរ​ថា​ លោក​ លឹម​ ហុង​ មាន​កូន​ប្រុស​ ២នាក់​ដែល​ជា​កីឡាករ​ថ្នាល​គុន​ខ្មែរ​រួម​មាន​ រិទ្ធី​ គីងកុង​ និង​ រិទ្ធី​ លីហួរ។​ ពួក​គេ​ទាំង​ពីរ​ជា​សិស្ស​គុន​នៃ​ក្លឹប​ប្រដាល់​គុន​ខ្មែរ​ស៊ុបពើហ្វៃ​ដែល​មាន​លោក​ ផាត​ សូដា​ ជា​គ្រូ​បង្ហាត់​ផង​ដែរ។​ ថ្មីៗ​នេះ​ រិទ្ធី គីងកុង​ បាន​បង្ហោះ​វីដេអូ​មួយ​បញ្ជាក់​ពី​ការ​ទិញ​ដី​បាន​មួយ​ឡូត៏​មួយ​កន្លែងដែល​បាន​មក​ពី​ការ​សន្សំ​លុយ​ប្រកួត៕​

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម