Connect with us

កីឡា

អ្នក​លេង​គុន​ខ្មែរ​ ឈុត សេរីវណ្ណថង​ រំលឹក​ភាព​ជូរចត់​ជា​មួយ​កីឡាករ​ MOMO​ បែក​ដល់​ទៅ​ ៣កន្លែង​ផ្សេងគ្នា

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​ ឈុត​ សេរីវណ្ណថង​ ថា​ជូរចត់​ខ្លាំង​កាល​ពី​កីឡាករ​ MOMO លើក​ចុងក្រោយ​នេះ​ដោយ​មាន​ស្នាក​បែក​ដល់​ទៅ​ ៣កន្លែង​ឯណោះ​ និង​ជា​ការកម្រ​មួយ​សម្រាប់​រូប​គេ​ដែល​មាន​របួស​ច្រើន​បែប​នេះ​ក្នុង​អាជីព​ប្រដាល់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វណ្ណថង និង​កូនប្រុស

ថ្លែង​ក្នុង​កិច្ចសម្ភាស​មួយ​កីឡាករ​ ឈុត​ សេរីវណ្ណថង​ បាន​លើក​ឡើង​ជា​ ប៉ះ​ជា​មួយ​កីឡាករ​ MOMO លើក​ចុងក្រោយ​កាល​ពី​ថ្ងៃ​ទី៣១​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ នេះ​ជា​រឿង​កម្រ​មាន​កីឡាករ​រូប​ណា​វាយ​ខ្លួន​ឲ្យ​បែក​ច្រើន​កន្លែង​បែប​នេះ​នោះ​ឡើយ​កន្លងមក។​ នៅ​ទឹក​ទី២​ រូប​គេ​បែក​ចិញ្ចើម​ និង​បែក​មាត់​ បន្ទាប់​មក​ដល់​ទឹកទី៤​ ចូល​កែង​បែក​ថ្ងាស​បន្ថែម​ទៀត​សរុប​ ៣កន្លែង​ផ្សេង​គ្នា។​

អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង​រូប​នេះ​បន្ថែម​ទៀត​ថា​ កីឡាករ​ MOMO​ រូប​នេះ​នៅ​ក្មេង​កម្លាំង​ល្អ​ និង​វាយ​ចេញ​រហូត​មិន​ឈប់​នោះ​ឡើយ។​ ចំពោះ​ស្នៀត​វិញ​គឺ​ចេញ​ព្រម​គ្នា​តែ​ម្ដង​ ពោល​ចេញដៃហើយ​គឺ​និងចេញជើង​ទៀតតែ​ម្ដង។​ ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​កីឡាករ​រូប​នេះ​ល្អ​ទៅ​ល្អ​ទៅ​ផង​ដែរ។​

កីឡាករ ឈុត សេរីវណ្ណថង

បញ្ជាក់​ដែរ​ថា​ ឈុត​ សេរីវណ្ណថង​ ប៉ះ​កីឡាករ​ MOMO ពីរ​ដង​ឈ្នះ​១ ចាញ់១។​ ប្រកួត​ចុងក្រោយ​របស់​គេ​គឺ​ចាញ់​ពិន្ទុ​ MOMO​ កាល​ពី​យប់​ថ្ងៃទី៣១​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ នៅ​សង្វៀន​ទទក របូត​ខ្សែក្រវាត់​១គ្រឿង​ផង​ដែរ។​ បច្ចុប្បន្ន​នេះ​ វណ្ណថង​ កំពុង​នៅ​ឯ​ប្រទេស​បារាំង​ដើម្បី​ត្រៀម​ការ​ប្រកួត​នៅ​ទីនោះ​ផង​ដែរ៕​

កីឡាករ MOMO​ ពេលឈ្នះ វណ្ណថង

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម