Connect with us

កីឡា

កីឡាករ​ គោរមៈ ច័ន្ទរាជ្យ​ ទម្លាយ​រឿង​ធ្លាប់​ធ្លាក់ការ​ធ្វើ​តេស្ត​យកវីសា​ទៅ​អ៊ឺរ៉ុប​រហូត​ដល់​ទៅ​ ៣ដង

បានផុស

នៅ

កីឡាករ​គុន​ខ្មែរ​ គោរមៈ​ ច័ន្ទរាជ្យ​ ថា​ពី​មុន​ហាក់​មិន​សូវ​មាន​សំណាង​​នោះ​ឡើយ​ក្នុង​ការ​ធ្វើ​តេស្ត​យក​ទិដ្ឋាការ​ (Visa) ទៅ​ប៉ែក​ខាង​អ៊ឺរ៉ុប​ដោយ​រូប​គេ​ធ្លាប់​ធ្លាក់​ដល់​ទៅ​ ៣ដង​កន្លង​មក​នេះ​ដូច​ជា​ទៅ​ប្រទេស​អង់គ្លេស​ ប្រទេស​អេស្ប៉ាញ​ និង​ប្រទេស​បារាំង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោរមៈ ច័ន្ទរាជ្យ​ ពេល​ឈ្នះខ្សែក្រវាត់

កូន​សិស្ស​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ រូប​នេះ​បន្ថែម​ទៀត​ថា​ មុន​បាន​ចេញ​ដំណើរទៅ​ប្រទេស​បារាំង​ម្សិលមិញ​នេះ​ខ្លួន​ក៏​បាន​ធ្លាក់​ការ​ធ្វើ​តេស្ត​យក​​ទិដ្ឋាការ​ (Visa) ទៀត​ផង​ដែរ​ដោយ​នេះ​ជា​ការ​ធ្លាក់​​លើក​ទី៣​ សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​នៅ​ឯ​ខាង​ប៉ែក​អ៊ឺរ៉ុប។​ ប៉ុន្តែ​លើក​នេះ​ដោយ​មាន​ការ​តវ៉ា​ឡើង​វិញ​ពិសេស​បញ្ជាក់​ពី​ការ​ចេញ​ប្រកួត​គុន​ខ្មែរ​នៅ​ឯ​ប្រទេស​បារាំង​រួម​និងការសម្របសម្រួល​ផ្សេងៗ​នោះ​ទើប​រូប​គេ​អាច​ជាប់​ និង​បាន​ទៅ​ប្រកួត​វិញ​។​

គោរមៈ ច័ន្ទរាជ្យ​ ពេល​ចេញ​ដំណើរ​ទៅបារាំង

បញ្ជាក់​ដែរ​ថា​ បញ្ជាក់​ដែរ​ថា​ កីឡាករ​ គោរមៈ​ ច័ន្ទរាជ្យ​ និង​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ បាន​ចេញដំណើរ​ទៅ​ប្រទេស​បារាំង​ហើយ​កាល​ពី​ថ្ងៃ​ទី១៧​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ នេះ​ដើម្បី​ចូលរួម​ការ​ប្រកួត​ក្នុង​កម្មវិធី​ Kun khmer Road To Lyon។​ កម្មវិធី​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២០​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ ប្រទេស​បារាំង។​ នេះ​ជា​លើក​ទី១​ ផង​ដែរ​សម្រាប់​ គោរមៈ​ ច័ន្ទរាជ្យ​ ដែល​ជាន់​ទឹកដី​ប៉ែកអ៊ឺរ៉ុប៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម