ព័ត៌មានអន្ដរជាតិ
ត្រាំ ដាក់សម្ពាធឲ្យ កូរ៉េខាងត្បូង ចូលរួមក្នុងប្រតិបត្តិការយោធានៅច្រក Hormuz
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៤ ខែឧសភា បានអំពាវនាវឲ្យប្រទេសកូរ៉េខាងត្បូងដែលនាវារងការបំផ្លាញដោយអ៊ីរ៉ង់ ចូលរួមក្នុងប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ បន្ទាប់ពីមានការផ្ទុះ និងឆេះលើនាវារបស់កូរ៉េមួយគ្រឿង នៅច្រកសមុទ្រ Hormuz។ ជាការឆ្លើយតប ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូង បានរក្សាជំហរប្រុងប្រយ័ត្នខ្ពស់។

យោងតាមការចុះផ្សាយពីទីភ្នាក់ងារ chosun ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់នៅថ្ងៃទី៥ ខែឧសភា នេះ ថា៖ «យើងនឹងពិនិត្យមើលឲ្យបានល្អិតល្អន់នូវគោលជំហររបស់យើង ដោយគិតគូរពីច្បាប់អន្តរជាតិ សុវត្ថិភាពនៃផ្លូវសមុទ្រអន្តរជាតិ សម្ព័ន្ធភាពរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ស្ថានភាពសន្តិសុខនៅលើឧបទ្វីបកូរ៉េ និងនីតិវិធីច្បាប់នៅក្នុងស្រុក»។
ក្រសួងកូរ៉េខាងត្បូង បានបន្ថែមថា «កន្លងមក យើងបានចូលរួមយ៉ាងសកម្មនៅក្នុងការពិភាក្សាអន្តរជាតិ ដើម្បីធានាឲ្យបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពឆ្លងកាត់ច្រក Hormuz និងបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសពាក់ព័ន្ធ រួមទាំងសហរដ្ឋអាមេរិកផងដែរ»។
ទាកទិននឹងហេតុការណ៍នេះដែរ បន្ទាប់ពីលោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃទី៤ ថា អ៊ីរ៉ង់បានបាញ់ប្រហារជាច្រើនលើកទៅលើនាវានៃបណ្តាប្រទេសដែលមិនពាក់ព័ន្ធ រួមទាំងនាវាដឹកទំនិញរបស់កូរ៉េខាងត្បូងផងដែរ ពាក់ព័ន្ធនឹងចល័តនាវាដែលទាក់ទងនឹង «ប្រតិបត្តិការសេរីភាព» វាហាក់ដូចជាកូរ៉េខាងត្បូងគួរតែចូលរួមក្នុងប្រតិបត្តិការនេះ។
«ប្រតិបត្តិការសេរីភាព» ដែលលើកឡើងដោយលោកត្រាំ នោះ គឺជាកិច្ចប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ក្នុងការអមដំណើរនាវាស៊ីវិលដែលជាប់គាំងនៅក្នុងតំបន់ឈូងសមុទ្រ (ឈូងសមុទ្រពែរ្ស) ឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយប្រើប្រាស់យន្តហោះចម្បាំង និងនាវាចម្បាំង ដែលប្រតិបត្តិការនេះបានចាប់ផ្ដើមឡើងកាលពីថ្ងៃទី៤។
នៅដើមថ្ងៃដដែលនោះ មានការផ្ទុះ និងឆេះមួយបានកើតឡើងនៅលើនាវា «HMM Namu-ho» ដែលបង្ហូតទង់ជាតិប្រទេសប៉ាណាម៉ា និងគ្រប់គ្រងដោយក្រុមហ៊ុនដឹកជញ្ជូនរបស់កូរ៉េខាងត្បូង ខណៈពេលដែលនាវានោះកំពុងបោះយុថ្កានៅជិតសហរដ្ឋអាមេរិកអារ៉ាប់ (UAE) ក្នុងច្រកសមុទ្រ Hormuz។ លោក ត្រាំ បានអះអាងថា នេះគឺជា ការវាយប្រហារដោយអ៊ីរ៉ង់ ហើយបានដាក់សម្ពាធឲ្យកូរ៉េខាងត្បូងចូលរួមក្នុងប្រតិបត្តិការនេះឲ្យបាន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


