ព័ត៌មានអន្ដរជាតិ
វិបត្តិថាមពលក្លាយជាប្រធានបទស្នូល ខណៈមេដឹកនាំអាស៊ានចាប់ផ្តើមកិច្ចប្រជុំកំពូល
វិបត្តិថាមពល និងការរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ បានក្លាយជាប្រធានបទស្នូលក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកោះសេប៊ូ ប្រទេសហ្វីលីពីនចន្លោះពីថ្ងៃទី ៧-៨ ឧសភា ខណៈប្រទេសជាសមាជិករបស់ប្លុក កំពុងបារម្ភពីផលប៉ះពាល់នៃវិបត្តិនៅមជ្ឈិមបូព៌ាលើសេដ្ឋកិច្ច និងសន្តិសុខស្បៀងអាហាររបស់តំបន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

កិច្ចប្រជុំកំពូលថ្ងៃព្រហស្បតិ៍-សុក្រនេះ រៀបចំឡើងដោយមានការចូលរួមពីមេដឹកនាំ និងរដ្ឋមន្រ្តីការបរទេស និងសេដ្ឋកិច្ចពីរដ្ឋជាសមាជិកអាស៊ានទាំង ១១ ប្រទេស លើកលែងតែមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពីសន្តិសុខថាមពល និងស្បៀងអាហារ សម្រាប់ប្រជាជនជិត ៧០០ លាននាក់ក្នុងតំបន់ ដែលពឹងផ្អែកខ្លាំងលើការនាំចូលប្រេងឥន្ធនៈ ជាពិសេសពីមជ្ឈិមបូព៌ាដែលកំពុងជាប់ក្នុងជម្លោះភូមិសាស្រ្តនយោបាយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Ma. Theresa Lazaro បានថ្លែងយ៉ាងដូច្នេះថា៖ «វិបត្តិដែលកំពុងបន្តកើតមាននៅមជ្ឈិមបូព៌ា និងផលវិបាកដ៏ធំធេងរបស់វា រួមទាំងការរំខានដល់លំហូរថាមពល ផ្លូវពាណិជ្ជកម្ម ខ្សែច្រវ៉ាក់ផ្គត់ផ្គង់អាហារ និងសុខុមាលភាពរបស់ប្រជាជនយើង បានរំឭកយើងថា បញ្ហាក្រៅតំបន់របស់យើង អាចមានផលប៉ះពាល់ភ្លាមៗ និងធ្ងន់ធ្ងរទៅលើអាស៊ាន»។
លោកស្រីបានបន្តថា៖ «អាស៊ានត្រូវពង្រឹងការសម្របសម្រួលវិបត្តិ និងការត្រៀមខ្លួនជាស្រេចរបស់ស្ថាប័នរបស់យើងក្នុងគ្រាមានវិបត្តិ»។
អ្នកវិភាគនិយាយថា បញ្ហាថាមពលអាចក្លាយជាអាទិភាពធំជាងបញ្ហាផ្សេងៗរបស់អាស៊ាន ដូចជា វិបត្តិនៅមីយ៉ាន់ម៉ា និងជម្លោះព្រំដែនរវាងថៃ និងកម្ពុជា។ មែនទែនទៅ កិច្ចប្រជុំកំពូលក្រោមមូលបទ « ដំណើរឆ្ពោះទៅកាន់ អនាគតរួមគ្នា» ដដែល ក៏នឹងពិភាក្សាពីវិបត្តិនៅមីយ៉ាន់ម៉ា និងបញ្ហាសមុទ្រចិនខាងត្បូងផងដែរ ប៉ុន្តែអ្នកវិភាគមើលឃើញថា វាពិបាកនឹងមានវឌ្ឍនភាពជាដុំកំភួនលើបញ្ហាទាំងនេះ។
ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា វិបត្តិផ្គត់ផ្គង់ថាមពលកំពុងប៉ះពាល់ដល់គ្រប់ប្រទេសអាស៊ានទាំងមូល និងអាចជំរុញឱ្យអាស៊ានចាត់វិធានការជាក់ស្តែង លើសពីការថ្លែងការណ៍នយោបាយ។ អ្នកវិភាគបន្តទៀតថា វិបត្តិនេះក៏កំពុងបង្កើនការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ឱ្យកាន់តែខ្លាំងនៅអាស៊ីអាគ្នេយ៍ផងដែរ ដោយចិនត្រូវបានមើលថា ជាដៃគូមានស្ថិរភាពជាងក្នុងការផ្គត់ផ្គង់ថាមពល និងវត្ថុធាតុដើមសម្រាប់តំបន់៕
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


