Connect with us

ជីវិតកម្សាន្ដ

សមឥតទាស់! កូនអាន រំលេចសម្រស់នារីខ្មែរក្នុងឈុតស្បៃខ្មែរដ៏ប្រណិត ទទួលបានការកោតសរសើរខ្លាំង

បានផុស

នៅ

បវរកញ្ញាកម្ពុជា កញ្ញា សុខគា គីមលាង ហៅថា កូនអាន បានធ្វើឱ្យមហាជន និងអ្នកគាំទ្រជាច្រើនកោតសរសើរ ក្រោយបង្ហាញខ្លួនយ៉ាងលេចធ្លោក្នុងសម្លៀកបំពាក់ឈុតស្បៃខ្មែរ ដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ជាតិដ៏ផូរផង់ ព្រមទាំងរំលេចភាពសោភ័ណភាពនៃសម្រស់នារីខ្មែរ សុភាពរាបសារ ព្រមនិងកាយវិការទន់ភ្លន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូបង្ហាញកាយវិការរបាំល្វតល្វន់ និងការតុបតែងកាយជាមួយសម្លៀកបំពាក់យ៉ាងប្រណិត កញ្ញា សុខគា គីមលាង បានបង្ហាញពីភាពជឿជាក់ និងមោទនភាពចំពោះវប្បធម៌ជាតិ ខណៈឈុតស្បៃខ្មែរដែលកញ្ញាពាក់ ក៏ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនទាំងក្នុង និងក្រៅប្រទេសផងដែរ។

ជាមួយនឹងវីដេអូបង្ហាញកាយវិការរបាំល្វតល្វន់នោះ បវរកញ្ញារូបនេះ បានភ្ជាប់សារខ្លីមួយថា “The gentleness and exquisite beauty of Khmer women are always reflected through their culture, traditions, and warm smiles” មានន័យថា ភាពទន់ភ្លន់ និងសម្រស់ដ៏វិចិត្ររបស់នារីខ្មែរ តែងតែឆ្លុះបញ្ចាំងតាមរយៈវប្បធម៌ ប្រពៃណី និងស្នាមញញឹមដ៏កក់ក្តៅ។

គួរជម្រាបដែរថា ការបង្ហាញខ្លួនដ៏ទាក់ទាញនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដំណើរចូលរួមប្រកួតប្រជែងបវរកញ្ញាអន្តរជាតិ ឆ្នាំ២០២៦ ដែលជាវេទិកាមួយដ៏សំខាន់មួយ ក្នុងការឆក់ឱកាសផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ និងភាពស្រស់ស្អាតរបស់នារីកម្ពុជាទៅកាន់ឆាកអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម