Connect with us

សន្តិសុខសង្គម

ផ្ទុះអាវុធមួយប្រាវ ឃាត់ខ្លួនជនជាតិចិន៥នាក់ និងដកហូតអាវុធខ្លី ២ដើម

បានផុស

នៅ

កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះប្រតិបត្តិការឃាត់ខ្លួនជនជាតិចិនមួយក្រុម និងបានផ្ទុះអាវុធឡើងលើជាច្រើនគ្រាប់ ក្រោយក្រុមជនសង្ស័យដកអាវុធបំណងចង់តដៃ។ តែទោះយ៉ាងណា ស្ថានការណ៍នេះត្រូវបានគ្រប់គ្រងមកវិញ និងបានឃាត់ក្រុមជនសង្ស័យចំនួន៥នាក់ និងដកហូតបានអាវុធខ្លី២ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះប្រតិបត្តិការឃាត់ខ្លួនក្រុមជនជាតិចិននេះ ធ្វើឡើងនៅម៉ោងប្រមាណ ២១និង០០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ថា មានជនជាតិចិនមួយក្រុមកាន់អាវុធភ្ជង់ជនជាតិចិនដូចគ្នា។

ក្នុងប្រតិបត្តិការ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ដកហូតអាវុធខ្លី ២ដើម និងរថយន្ត ២គ្រឿង និងបានរំដោះជនរងគ្រោះជាជនជាតិចិនម្នាក់ និងបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំ និងអនុវត្តនិតិវិធីច្បាប់បន្ត។ ទោះបីយ៉ាងណា ក្នុងហេតុការន៍នេះ កម្លាំងសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ថា ជាករណីអ្វីនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម