ព័ត៌មានជាតិ
ជំរុញសេវាទូរសព្ទតំបន់អង្គរឲ្យកាន់តែល្អប្រសើរអាជ្ញាធរសិក្សាទីតាំងដំឡើងបង្គោលអង់តែនបន្ថែម
បច្ចុប្បន្ននៅតំបន់ជុំវិញបរិវេណរមណីយដ្ឋាអង្គរ មានសេវាទូរសព្ទគ្របដណ្តប់ល្អប្រសើរជាងមុន បើប្រៀបធៀបទៅនឹងកាលពី ៧ ទៅ ៨ ឆ្នាំមុន ដែលសេវាស្ទើរដាច់ឈឹង ហើយភ្នាក់ងារបម្រើការងារក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវពឹងផ្អែកលើការប្រើប្រាស់វិទ្យុទាក់ទងសម្រាប់ទំនាក់ទំនងគ្នា។
បើតាមមន្រ្តីអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ខណៈគុណភាពសេវានៅមានកម្រិត ក្រុមការងារកំពុងចុះសិក្សាទីតាំង ដើម្បីដំឡើងបង្គោលអង់តែសេវាបន្ថែមទៀត ដើម្បីជំរុញការប្រើប្រាស់ឲ្យកាន់តែល្អប្រសើរថែមទៀត។

លោក ទេស សុធី អនុប្រធាននាយកដ្ឋានអភិវឌ្ឍទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរាបានអះអាងថា តាមផែនការក្រុមបច្ចេកទេសគ្រោងដំឡើងបង្គោលអង់តែនសេវាទូរសព្ទចំនួន ៦ កន្លែង បន្ថែមទៀត ដើម្បីពង្រឹងគុណភាពនិងផ្តល់សេវាគ្របដណ្តប់ការប្រើប្រាស់ឲ្យបានកាន់តែទូលំទូលាយ។
យ៉ាងណាមិញ ការរៀបចំសេវាទូរសព្ទនៅតំបន់រមណីយដ្ឋានអង្គរ មិនត្រូវឲ្យប៉ះពាល់ដល់ទិដ្ឋភាពនៃតំបន់បេតិកភណ្ឌពិភពលោក ហើយរាល់ការដំឡើងទាំងអស់មិនអាចធ្វើឡើងភ្លាមៗតាមចិត្តនឹកឃើញនោះទេ គឺទាមទារឲ្យមានការសិក្សាស្រាវជ្រាវស៊ីជម្រៅ និងត្រូវឆ្លងកាត់ការប្រជុំពិភាក្សាឯកភាពពីគណៈកម្មការអន្តរជាតិ (ICC-Angkor) ដែលមានប្រទេសបារាំង និងជប៉ុនជាសហប្រធាន។
បើតាមមន្រ្តីអាជ្ញាធរជាតិអប្សរា ការជីកកកាយដីដើម្បីដំឡើងបង្គោលអង់តែននីមួយៗ អាចនឹងប៉ះពាល់ដល់វត្ថុបុរាណដែលកប់នៅក្នុងដី។ ហេតុនេះហើយក្រុមអ្នកជំនាញត្រូវចំណាយពេលពី ១ ខែ ទៅ ៣ ខែ ដើម្បីធ្វើកំណាយ និងស្រាវជ្រាវជុំវិញទីតាំងសិន មុននឹងអាចចេញរបាយការណ៍ទៅគណៈកម្មការអន្តរជាតិថាតើទីតាំងនោះមានផលប៉ះពាល់អ្វីខ្លះ។

លោក ទេស សុធី បានគូសបញ្ជាក់ថា គណៈកម្មការរបស់អង្គការយូណេស្កូតែងតែជួបប្រជុំគ្នាពីរដងក្នុងមួយឆ្នាំ ដើម្បីពិនិត្យលើគម្រោងអភិរក្ស ទេសចរណ៍ ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
ប្រសិនបើគម្រោងណាមួយសិក្សាទៅឃើញមានផលប៉ះពាល់ច្រើន គណៈកម្មការអន្តរជាតិនឹងមិនឯកភាពឡើយ។ ជាក់ស្តែង កាលពីប្រមាណ ១០ ឆ្នាំមុន មានក្រុមហ៊ុនមួយបានស្នើសុំដំឡើងខ្សែយោង (Cable car) នៅក្បាលស្ពាន ប៉ុន្តែគម្រោងនោះត្រូវបានបដិសេធដោយសារតែវាមានផលប៉ះពាល់ខ្លាំង។
លោកបន្តថា រាល់សកម្មភាពអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវធ្វើឡើងដោយមានការពិភាក្សាដេញដោលយ៉ាងល្អិតល្អន់ទាំងកម្រិតក្នុងស្រុក និងអន្តរជាតិ ដើម្បីធានាថារមណីយដ្ឋាននេះមានការអភិវឌ្ឍប្រកបដោយ និរន្តរភាព ស្ថិរភាព និងភាពយូរអង្វែង ហើយសកម្មភាពទាំងអស់ត្រូវធ្វើឡើងសន្សឹមៗនិងច្បាស់លាស់បំផុត។
បើតាមមន្រ្តីអាជ្ញាធរជាតិអប្សរា ការដំឡើងបង្គោលអង់តែនសេវាទូរសព្ទនៅបរិវេណរមណីយដ្ឋានអង្គរ អាចយកគំរូដូចការរៀបចំនៅប៉ែកខាងលិចនៃប្រាសាទតាព្រហ្មដោយបន្លំធ្វើជារាងដើមឈើ ដើម្បីកុំប៉ះពាល់តម្លៃនៃសម្បត្តិបេតិកភណ្ឌពិភពលោក៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


