សន្តិសុខសង្គម
អភិបាលខេត្តកណ្ដាល ប្រកាសផ្ដល់ប្រាក់រង្វាន់ ២លានរៀលដល់ជនណាដែលផ្ដល់ព័ត៌មានពីទីតាំងប្រព្រឹត្តិបទល្មើស Online Scam
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានប្រកាសផ្ដល់ប្រាក់រង្វាន់ចំនួន ២លានរៀលដល់ជនណាដែលហ៊ានរាយការណ៍ពីទីតាំងលួចប្រព្រឹត្តិបទល្មើស Online Scam ។ មិនត្រឹមតែប្រកាសផ្ដល់ប្រាក់រង្វាន់ប៉ុណ្ណោះទេ លោកអភិបាលខេត្តរូបនេះ ក៏ធានាការសង្ងាត់ជូនដល់អ្នកផ្ដល់ព័ត៌មានឈានដល់ការបង្ក្រាបផងដែរ។

តាមរយៈទំព័រហ្វេសបុកផេកផ្លូវការនៅព្រឹកព្រលឹមថ្ងៃអង្គារ ទី២៦ ឧសភានេះ លោក គួច ចំរើន បានសរសេររៀបរាប់ថា «ខេត្តកណ្ដាល ខ្មែរស្នេហាជាតិណា ផ្ដល់ព័ត៌មានជាសម្ងាត់ដល់យេីងខ្ញុំ អំពើទីតាំង និងការប្រព្រឹត្តិ Scam Online ក្នុងខេត្តកណ្ដាល ឈានទៅបង្ក្រាបបាន ខ្ញុំបាទ ជូនរង្វាន់ ២លានរៀល និងរក្សាការសម្ងាត់ជូន»។
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជណាចក្រកម្ពុជា ក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា សម្ដេចបានព្រមានដល់អ្នកជាប់ពាក់ព័ន្ធក្នុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ឬមិនអនុវត្តច្បាប់តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា មិនត្រូវលើកលែងឡើយ។

សម្ដេចប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា៖ «គ្មានការយោគយល់ណាមួយដែលអាចធ្វើទៅរួច នៅពេលដែលអ្នកឯងមិនព្រមធ្វើ ឬក៏ចូលពាក់ព័ន្ធ(បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) កុំថាខ្ញុំជាកូនមេដឹកនាំដែលបានតស៊ូច្រើនឆ្នាំ កុំនិយាយថាខ្ញុំបានបូជាជីវិតសម្រាប់គណបក្សអស់រយៈពេលច្រើនឆ្នាំ កុំនិយាយថាខ្ញុំបានបម្រើជាតិអស់រយៈពេលប៉ុន្មានឆ្នាំ អត់ទេ ឯងយកស្រោមរបស់មន្រ្តីរដ្ឋ យកទៅប្រព្រឹត្តបទល្មើស ឬយកស្រោមមន្រ្តីរដ្ឋ ទៅកាន់នៅទីកន្លែងមួយដែលអ្នកឯងមិនព្រមចេញបញ្ជា ឬចេញធ្វើសកម្មភាព»។
តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ពោលគឺក្នុងរយៈពេល៣សប្ដាហ៍ ក្នុងខែឧសភា សមត្ថកិច្ចកម្ពុជា បានបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន៥០ទីតាំង ដោយឃាត់ខ្លួនបានអ្នកពាក់ព័ន្ធប្រមាណ៣ ៣២០នាក់ ស្មើនឹង៣២សញ្ជាតិ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី២៤ ខែឧសភា អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោមអ្នកទាំងនោះមានមនុស្សចំនួន៩៦នាក់ ស្មើនឹង៦សញ្ជាតិ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និង១ ០៣០នាក់ ស្មើនឹង១៦សញ្ជាតិ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា និងក្នុងនោះសាមីជន បានស្នើសុំត្រឡប់ទៅប្រទេសកំណើតវិញចំនួន៤៥នាក់ ស្មើនឹង៨សញ្ជាតិ ខណៈកំពុងបន្តនីតិវិធីនៅតាមស្នងការដ្ឋាននគរបាលរាជធានីខេត្តចំនួន១ ៥៩០នាក់ ស្មើនឹង១៦សញ្ជាតិ។ រីឯមនុស្ស៥៥៩នាក់ផ្សេងទៀត ធ្វើការអប់រំបុគ្គល ដោយសារមិនជាប់ពាក់ព័ន្ធ។

ក្នុងប្រតិបត្តិការដ៏ក្តៅគគុកនេះ បានធ្វើឱ្យក្រុមជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនរត់គេចទៅសម្ងំលាក់ខ្លួននៅទីកន្លែងនានាក្នុងប្រទេស និងមួយចំនួនទៀតបានចាកចេញពីប្រទេសកម្ពុជា ហើយព្យាយាមបន្តប្រតិបត្តិការឆបោកនៅតាមប្រទេសក្នុងតំបន់មួយចំនួនទៀត៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


