Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ចុះពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវតភ្ជាប់ទៅតំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យប្រវែងជាង ៣ពាន់ម៉ែត្រ

បានផុស

នៅ

កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និង លោក គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរស្រុកពញាឮ ចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការងារសាងសង់ផ្លូវមួយខ្សែ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់តំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គូរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវថ្មីនេះ បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ ផ្លូវនេះនឹងផ្ដល់អត្ថប្រយោជន៍សំខាន់ៗ បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តនៅតំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ , កាត់បន្ថយការកកស្ទះ ជួយសម្រួលលំហូរចរាចរណ៍នៅតំបន់នោះឱ្យមានប្រសិទ្ធភាពជាងមុន , ចំណេញពេលវេលាកាត់បន្ថយរយៈពេលក្នុងការធ្វើដំណើរសម្រាប់អ្នកទេសចរ និងអ្នកក្នុងតំបន់។

ការចុះពិនិត្យនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តកណ្ដាល ក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីលើកកម្ពស់សោភ័ណភាព និងការតភ្ជាប់ទំនាក់ទំនងរវាងតំបន់ទេសចរណ៍ និងផ្លូវគមនាគមន៍សំខាន់ៗក្នុងខេត្ត។ ផ្លូវនេះមានបណ្ដោយ ៣៩១០ម៉ែត្រ ទទឹង ១៤ ម៉ែត្រ មានស្ពានបេតុងប្រវែង ៣០ម៉ែត្រ ទទឹង១៤ម៉ែត្រ និងលូប្រអប់ ០៣ កន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម