កីឡា
ជាគ្រូបង្គោលឆ្នាំដំបូង លោក McConkey ទទួលបានជោគជ័យលើសពីបាល់ទាត់
លោក Mattew McConkey ទទួលបានជោគជ័យដ៏អស្ចារ្យទាំងការងារ និងក្រុមគ្រួសារសម្រាប់តួនាទីជាគ្រូបង្គោលក្រុម ព្រះខ័នរាជស្វាយរៀង នៅឆ្នាំដំបូង។

បុរសសញ្ជាតិអៀរឡង់រូបនេះត្រូវបានក្លិប ព្រះខ័នរាជស្វាយរៀង តែងតាំងជាគ្រូបង្គោលកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២៥ ជំនួសលោក Pep Munoz ដែលបានចាកចេញ។ គ្រូបង្វឹកវ័យក្មេងរូបនេះមានភារកិច្ចសំខាន់ចំនួន ៥ ក្នុងការដឹកនាំក្លិប ព្រះខ័នរាជស្វាយរៀង គឺ ពានបើករដូវកាល ខេមបូឌានស៊ុបភើខាប់, ពានលីគបាល់ទាត់កំពូលកម្ពុជា និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងពានអន្តរជាតិ AFC Challenge League និងពានក្លិបអាស៊ាន ASEAN Club Championship។

ជាលទ្ធផល ព្រះខ័នរាជស្វាយរៀង បានឈ្នះជើងឯកក្នុងស្រុកទាំង ៣ តែម្តងគឺ ខេមបូឌានស៊ុបភើខាប់ ពានលីគបាល់ទាត់កំពូលកម្ពុជា និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងទទួលបានចំណាត់ថ្នាក់លេខ ២ ពានរង្វាន់ AFC Challenge League ខណៈពាន ASEAN Club Championship ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្នុងពូល។ ជាពិសេសទៀតនោះ លោក McConkey បានឈ្នះពានរង្វាន់គ្រូបង្វឹកល្អបំផុត ២ ថែមទៀត។

នេះជាសមិទ្ធផលធំធេងសម្រាប់លោក Mattew McConkey និងក្រុមការងារក្លិប ព្រះខ័នរាជស្វាយរៀង ប៉ុន្តែនិយាយពីលក្ខណៈបុគ្គលរបស់គ្រូបង្គោលគឺលើសពីអ្វីដែលមហាជនបានយល់។

លោកបានប្រាប់«កម្ពុជាថ្មី»ក្នុងបទសម្ភាសថា ៖«ខ្ញុំពិតជាសប្បាយរីករាយណាស់ វាជារដូវកាលមួយដ៏អស្ចារ្យដែលយើងបានបញ្ចប់ដោយឈ្នះពានរង្វាន់ ៣ ផ្សេងគ្នា ។ អរគុណដល់កីឡាករទាំងអស់។ ពួកគេខំប្រឹងខ្លាំងនៅលើទីលាន ក្រុមការងារទាំងអស់ដែលខ្ញុំបានធ្វើការជាមួយ ពួកគេពិតជាអស្ចារ្យ។ ក្រុមការងារវិភាគ ក្រុមវិទ្យាសាស្ត្រកីឡា ក្រុមគ្រូពេទ្យ ពិតជាអស្ចារ្យ ហើយក៏មានក្រុមគ្រួសាររបស់ខ្ញុំ ភរិយា និងកូនរបស់ខ្ញុំដែលបានមកទីនេះដែរ»។

លោកបានបញ្ជាក់ថា ៖«វាប្រហែលជាជាឆ្នាំតឹងតែងបំផុតមួយនៅក្នុងជីវិតរបស់ខ្ញុំ ប៉ុន្តែក៏ប្រហែលជាកាដូដ៏មានន័យបំផុតសម្រាប់ខ្ញុំក្នុងនាមជាគ្រូបង្គោលឆ្នាំដំបូង។ អ្នកគ្រប់គ្នារំពឹងយើងឈ្នះគ្រប់ការប្រកួត ហើយបន្ទាប់មក ភរិយារបស់ខ្ញុំបានសម្រាកកូន ដូច្នេះមិនមែនជាជារឿងងាយស្រួលទេ។ ប៉ុន្តែនិយាយតាមត្រង់ ភរិយរបស់ខ្ញុំបានជួយសម្រាលបន្ទុកខ្ញុំច្រើនណាស់។ ខ្ញុំពិតជាមានមោទនភាពដែលមានគាត់ និងកូនឈ្មោះ Maggie ខ្ញុំពិតជារំភើបរីករាយមែនទែន»៕




អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


