Connect with us

ព័ត៌មានជាតិ

២ថ្ងៃ សមត្ថកិច្ចខេត្តរតនគិរី បើកប្រតិបត្តិការទ្រង់ទ្រាយធំឆែកឆេរឃើញជនបរទេសជិត៧០០នាក់ ប៉ុន្តែពុំមានសកម្មភាព Online Scam

បានផុស

នៅ

ក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ សមត្ថកិច្ចចម្រុះខេត្តរតនគិរី បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះឆែកឆេរ និងត្រួតពិនិត្យទីតាំងសរុប១២៤កន្លែង ដោយបានរកឃើញជនបរទេសសរុបចំនួន ៦៦១នាក់ ប៉ុន្តែពុំមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) កើតមាននោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តរតនគិរី បានឱ្យដឹងថា ជាលទ្ធផល ចាប់ពីថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងប្រតិបត្តិការពីរថ្ងៃនេះបានប្រើប្រាស់កម្លាំងចម្រុះ សរុបចំនួន ៣១៤ នាក់ និង បានចុះត្រួតពិនិត្យទីតាំង សរុបចំនួន១២៤ ទីតាំង។

ក្នុងនោះ បានត្រួតពិនិត្យជនបរទេសសរុបចំនួន ៦៦១ នាក់ (ស្រី ១៤ នាក់) រួមមាន ជនជាតិចិន វៀតណាម កូរ៉េខាងត្បូង ឥណ្ឌា និងជនជាតិម៉ាឡេស៊ី។ ក្នុងសេចក្តីប្រកាសបានគូសរំលេចថា ៖«បន្ទាប់ពីសមត្ថកិច្ចជំនាញបានឆែកឆេរ ត្រួតពិនិត្យ (ទីតាំង សម្ភារៈ និងមនុស្ស) ក្រោមការសម្របសម្រួល នីតិវីច្បាប់ពីតំណាងអយ្យការ អមសាលាដំបូងខេត្តរតនគិរី រួចមកឃើញថា៖ ពុំមានវត្តមាននៃបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងភូមិសាស្ត្រខេត្តរតនគិរីទេ»។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ក្រោមបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី ដែលបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដាក់បទបញ្ជាតឹងរ៉ឹងដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ទាំង៩ ដើម្បីចុះប្រតិបត្តិការទ្រង់ទ្រាយធំឆែកឆេរ ត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរនៅតាមបណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រក្រុង-ស្រុកទាំង៩។

រដ្ឋបាលខេត្តរតនគិរី បានឱ្យដឹងថា ចាប់តាំងពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ បានធ្វើរដ្ឋបាលចំហរនៅតាមបណ្តាទីតាំងដែលមានការសង្ស័យថា អាចកើតមានបទល្មើស ការឆបោកតាមប្រព័ន្ធបចកចេកវិទ្យា ជាលទ្ធផលជាក់ស្តែងនាពេលកន្លងមកឃើញថា ខេត្តរតនគិរី ពុំមានវត្តមានបទល្មើសកើតឡើងទេ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី រដ្ឋបាលខេត្តនៅតែបន្តខិតខំប្រឹងប្រែងរឹតបន្តឹងបន្ថែមទៀត ដើម្បីធានាថា បទល្មើសពិតជាមិនអាចកើតមានឡើងជាដាច់ខាត រួមទាំងបទល្មើសឆ្លងកាត់ផងដែរ។

កិច្ចសហប្រតិបត្តិការនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង៩ នឹងបន្តចុះជាប់ជាប្រចាំដូចភ្លៀងរលឹម។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត ចូលរួមសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ក្នុងការផ្តល់ព័ត៌មានអំពីកន្លែងដែលសង្ស័យថា អាចមានការលាក់ខ្លួនរបស់ក្រុមឧក្រឹដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួនជនទាំងនោះយកមកផ្ត ន្ទាទោសតាមច្បាប់ជាធរមាន។

គួរជម្រាបថា ប្រតិបត្តិការបង្ក្រាបការឆបោកអនឡាញនេះ ធ្វើឡើងបន្ទាប់ពីប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៤ ខែ ឧសភា បានផ្តាំទៅអភិបាលខេត្តរតនគិរី មណ្ឌលគិរី មេនគរបាល មេប៉េអឹម ចាត់វិធានការឱ្យបានតឹងរឹងបង្ក្រាបបទល្មើសនេះ ដោយសម្តេចលើកឡើងថា ក្រុមឆបោកអនឡាញកំពុងមានសកម្មភាពនៅក្នុងខេត្តភាគឦសាន៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម