ព័ត៌មានជាតិ
លែងពិបាកដូចមុន ផ្លូវទៅជីផាតចាក់ក្រាលកៅស៊ូស្ទើររួចរាល់ ១០០% ទេសចរអាចទៅកម្សាន្តទាំងរដូវប្រាំងនិងរដូវវស្សា
ផ្លូវទៅតំបន់អេកូទេសចរណ៍ជីផាតក្នុងស្រុកថ្មបាំង ខេត្តកោះកុង បានវិវឌ្ឍន៍ពីផ្លូវដីក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូ ដែលសម្រួលបានការធ្វើដំណើររបស់ភ្ញៀវទេសចរទៅកម្សាន្ត លែងពិបាកដូចមុនបានគ្រប់រដូវមិនថារដូវប្រាំងឬរដូវវស្សា។
ផ្តល់បទសម្ភាសន៍តាមទូរសព្ទដល់កម្ពុជាថ្មីនៅព្រឹកនេះ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានបង្ហាញពីវឌ្ឍនភាពនៃការស្ថាបនាផ្លូវទៅកាន់តំបន់អេកូទេសចរណ៍ជីផាត ដែលលោកបានបញ្ជាក់ថាគឺជិតរួចរាល់ជាស្ថាពរហើយ ពោលគឺសម្រេចបានជាង ៩០% ដោយនៅសល់ការងារបន្តិចបន្តួចប៉ុណ្ណោះ។

លោកថា តាមរយៈសមិទ្ធផលផ្លូវនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការអបអរសាទរ និងគាំទ្រយ៉ាងខ្លាំង ខណៈដែលផ្លូវទៅតំបន់អេកូទេសចរណ៍ជីផាតគឺជាខ្សែផ្លូវទេសចរណ៍ដ៏សំខាន់មួយ ដែលទាក់ទាញភ្ញៀវទេសចរចាប់អារម្មណ៍ទៅកម្សាន្តយ៉ាងច្រើន។
«ផលប្រយោជន៍ផ្លូវនេះ ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបម្រើដល់វិស័យទេសចរណ៍ ព្រោះតំបន់ជីផាតជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ ដែលមានភ្ញៀវទេសចរចូលចិត្តទៅលេងកម្សាន្តច្រើន»។
ដើម្បីធានាឱ្យផ្លូវទើបស្ថាបនាថ្មីអាចប្រើប្រាស់បានយូរអង្វែង មន្រ្តីជំនាញស្នើឲ្យមានការសហការចូលរួមថែរក្សាពីសំណាក់ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ។ លោក អៀង ដារ៉ាវុធ បានបញ្ជាក់ថា ហានិភ័យចម្បងនិងធំបំផុតដែលធ្វើឱ្យផ្លូវឆាប់ខូច គឺការដឹកជញ្ជូនលើសទម្ងន់ ពីរថយន្តធុនធ្ងន់ប្រកបអាជីវកម្មនានាដូចជា រថយន្តដឹកដី ដឹកខ្សាច់ និងដឹកថ្ម ត្រូវដឹកឲ្យត្រូវតាមទម្ងន់កំណត់ កុំឲ្យលើសទម្ងន់ ព្រោះបើគ្មានការចូលរួមថែរក្សាទេ ផ្លូវកៅស៊ូនេះនឹងត្រូវខូចខាតទៅវិញក្នុងរយៈពេលតែ ១ ទៅ ២ ឆ្នាំប៉ុណ្ណោះ


ស្របពេលដែលផ្លូវទៅតំបន់ទេសចរណ៍ជីផាតសាងសង់ស្ទើររួចរាល់ ១០០% ពលរដ្ឋស្នើឱ្យមានការសាងសង់ស្ពានឆ្លងកាត់ដៃព្រែកជីផាតបន្ថែម ខណៈអាជ្ញាធរបញ្ជាក់ថាកំពុងធ្វើការដោះស្រាយតាមដំណាក់កាល។
លោក អៀង ដារ៉ាវុធ បានឆ្លើយតបថា «អាជ្ញាធរនឹងធ្វើទៅតាមដំណាក់កាល ដោយត្រូវស្វែងរកដៃគូសហការ ឬកញ្ចប់ថវិកាពីថ្នាក់លើមកជួយ តែមិនទាន់សន្យាថានឹងធ្វើជូន ១០០% ភ្លាមៗនោះទេ ដោយនឹងខិតខំស្វែងរកដៃគូអភិវឌ្ឍន៍ដើម្បីបន្តការសាងសង់»៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


