Connect with us

សេដ្ឋកិច្ច

អ្នកសៀមរាប​បណ្ដុះផ្សិតប៊ីចេង និងផ្សិតច្រើនប្រភេទ ជំនួសឱ្យការនាំចូលពីប្រទេសថៃ

បានផុស

នៅ

កសិដ្ឋានមួយកន្លែងដែលស្ថិតនៅខេត្តសៀមរាប សាកល្បងបណ្ដុះផ្សិតប៊ីចេង និងផ្សិតជាច្រើនមុខផ្សេងទៀតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជំនួសឱ្យការនាំចូលផ្សិតពីប្រទេសថៃដូចពីពេលកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង ឈីង ជាម្ចាស់កសិដ្ឋានបណ្ដុះផ្សិតប៊ីចេង ប្រាប់ កម្ពុជាថ្មី ថា ទាក់ទងជាមួយការងារបណ្ដុះផ្សិតនេះ កសិដ្ឋានរបស់អ្នកនាងបានចាប់ផ្ដើមធ្វើវាយូរមកហើយ។​​ ដោយឡែកចំពោះផ្សិតប៊ីចេង កសិដ្ឋានទើបតែបានសាកល្បងបណ្ដុះវាឡើងមកនៅឆ្នាំ ២០២៦នេះ តែប៉ុណ្ណោះ។

ម្ចាស់កសិដ្ឋានរូបនេះ បានឱ្យដឹងទៀតថា មូលហេតុដែលកសិដ្ឋានដាក់ឈ្មោះប្រភេទនេះថា «ផ្សិតប៊ីចេង» ដោយសារតែរសជាតិវាស្រដៀងទៅនឹងផ្សិតអំបោះដែលយើងធ្លាប់បរិភោគកន្លងមក។ មួយវិញទៀត ការដាក់ឈ្មោះបែបនេះដោយសារតែប្រភពដើមរបស់ផ្សិតមានឈ្មោះជាភាសាចិន ដែលពិបាកក្នុងការហៅទើបកសិដ្ឋានសម្រេចហៅថា «ផ្សិតប៊ីចេង» តែម្ដងទៅ។

ដ្បិតផ្សិតប៊ីចេង ទើបតែមានវត្តមាននៅក្នុងទឹកដីប្រទេសកម្ពុជា និងកំពុងទទួលការគាំទ្រក៏ពិតមែន ប៉ុន្ដែម្ចាស់កសិដ្ឋានខាងរូបនេះ នៅតែទូទូចស្នើចិត្តប្រជាជនខ្មែរសូមបន្តជួយគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនជាងមុន ខណៈកន្លងមកគ្រាន់តែផ្សិតក៏យើងនាំចូលពីប្រទេសថៃដែរ ប៉ុន្ដែពេលនេះកសិដ្ឋានក្នុងស្រុករបស់យើងអាចផលិតបាន និងអាចផ្គត់ផ្គង់គ្រប់គ្រាន់ទៅតម្រូវការទីផ្សារប្រចាំថ្ងៃ ហេតុនេះសូមជួយគាំទ្រឱ្យបានផុសផុលជាងនេះផងចុះ។

យ៉ាងណាមិញ ចំពោះទីផ្សារបច្ចុប្បន្ន ផ្សិតប៊ីចេង កំពុងទទួលបានការគាំទ្រយ៉ាងច្រើនគួរសម ខណៈកសិដ្ឋានបានធ្វើការបោះដុំ និងលក់រាយទៅកាន់ផ្សារទំនើបមួយចំនួននៅក្នុងរាជធានីភ្នំពេញផងដែរ។

គួរឱ្យដឹងថា ក្រៅពីកាបណ្ដុះផ្សិតប៊ីចេងសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កសិដ្ឋានចែឈីង ក៏មានប្រភេទពូជផ្សិតជាច្រើនមុខទៀតរួមមាន៖ ផ្សិតប៊ូតុង ផ្សិតត្រចៀកកណ្ដុរ ផ្សិតលិនជឺ និងផ្សិតជាច្រើនមុខទៀត ដែលប្រភេទផ្សិតទាំងនេះសុទ្ធសឹងតែសម្បូរទៅដោយសារធាតុចិញ្ចឹមខ្ពស់ ជាតិសរសៃ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរាងកាយរបស់មនុស្សទូទៅ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម