Connect with us

កីឡា

កីឡាករឆ្នើម ១០ នាក់ ត្រូវបញ្ហារបួសបំផ្លាញក្តីស្រមៃទៅលេង World Cup 2026

បានផុស

នៅ

កីឡាករឆ្នើមលំដាប់ពិភពលោកចំនួន ១០ នាក់ ត្រូវបានអវត្តមានជាផ្លូវការ ពីការប្រកួតព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ដោយសារបញ្ហារបួស ខណៈភាគច្រើនជារបួសដាច់សរសៃជង្គង់ (ACL)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាមុនព្រឹត្តិការណ៍ World Cup 2026 មកដល់ មានកីឡាករជាច្រើនបានជួបបញ្ហាររបួស អំឡុងពេលលេងឱ្យក្លិបអាជីព និងពេលហ្វឹកហាត់ ដែលធ្វើឱ្យពួកគេខកខានមិនបានមកជួយជម្រើសជាតិរបស់ពួកគេ។ យ៉ាងណាមិញ ក្នុងចំណោមនោះ មានកីឡាករឆ្នើម ១០ នាក់ ត្រូវបានគេរំពឹង ថា នឹងក្លាយជាកីឡាករសំខាន់របស់ក្រុមពួកគេ ក៏បានអវត្តមានផងដែរ ដោយសារតែបញ្ហារបួសនេះ។

យោងតាមប្រភពពី ESPN បានឱ្យថា កីឡាករឆ្នើមៗ ដែលបានអវត្តមាន ដោយសាររបួស ក្នុងនោះមានខ្សែប្រយុទ្ធជម្រើសជាតិ ប្រេស៊ីល Rodrygo រងរបួសដាច់សរសៃជង្គង់ ACL, កីឡាករ Hugo Ekitike របស់ជម្រើសជាតិ បារាំង បានរងរបួសកជើង, កីឡាករ Xavi Simons របស់ជម្រើសជាតិ ហូល្លង់ រងរបួសដាច់សរសៃជង្គង់ ACL, កីឡាករ Eder Militao របស់ជម្រើសជាតិ ប្រេស៊ីល បានរងរបួសសាច់ដុំ, កីឡាករ Serge Gnabry របស់ជម្រើសជាតិ អាល្លឺម៉ង់ បានរងរបួសសាច់ដុំ។

បន្ថែមពីនេះទៀត មានខ្សែបម្រើប្រយុទ្ធរបស់ជម្រើសជាតិ បារាំង កីឡាករ Fermin Lopez បានរងរបួសបាក់ឆ្អឹងម្រាមជើង, អ្នកចាំទី Marc Andre ter Stegen របស់ជម្រើសជាតិ អាល្លឺម៉ង់ បានរងរបួសសាច់ដុំភ្លៅ, ខ្សែការពារ Matthijs de Ligt របស់ជម្រើសជាតិ អាល្លឺម៉ង់ បានរងរបួសខ្នង, ខ្សែការពារស្លាបឆ្វេង Kaoru Mitoma របស់ជម្រើសជាតិ ជប៉ុន បានរបួសសរសៃពួរ និង ខ្សែប្រយុទ្ធស្លាបដ៏មានទេពកោសល្យរបស់ជម្រើសជាតិ អាល្លឺម៉ង់ Lennart Karl បានរបួសសាច់ដុំភ្លៅ។

គួរបញ្ជាក់ ថា ការប្រកួតព្រឹត្តិការណ៍ World Cup 2026 បានចាប់ផ្តើមហើយ ពោលតាំងពីថ្ងៃទី ១១ ខែ មិថុនា កន្លងទៅ ខណៈនឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម