Connect with us

ចរាចរណ៍

មន្រ្តីនគរបាលម្នាក់ សង្ស័យងងឹតមុខបើករថយន្តទៅបុកកង់បី បណ្តាលឲ្យរងរបួស០២នាក់ នៅខាងមុខក្រសួងមហាផ្ទៃ

បានផុស

នៅ

មនុស្ស០២នាក់ រងរបួសធ្ងន់ស្រាល បន្ទាប់ពីត្រូវបានរថយន្តមួយគ្រឿង បើកបុករះ នៅទល់មុខក្រសួងមហាផ្ទៃ ។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចខាងមុខច្រកចូល ក្រសួងមហាផ្ទៃ តាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានបានអោយដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក Ford Territory ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BX-9692 បើកបរតាមបណ្តោយផ្លូវព្រះនរោត្តម សង្ស័យងងឹតមុខ ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែជ្រុលទៅបុករះកង់បីឥណ្ឌា ០១គ្រឿង កំពុងបើកបញ្រ្ចាស់គ្នា ពេញទំហឹង បណ្តាលអោយមនុស្ស០២នាក់ រងរបួសធ្ងន់ស្រាល បញ្ជូនទៅមន្ទីរពេទ្យ។ ចំណែករថយន្តបង្ក ទៅបុករបងបុរី បង្កអោយអ្នកបើករថយន្តសន្លប់មួយសន្ទុះធំ ។ ភ្លាមៗប្រជាពលរដ្ឋ និងសមត្ថកិច្ច បានទៅអង្រួនរថយន្តជាង ១០នាទី ទើបម្ចាស់រថយន្តដឹងខ្លួន រួចសមត្ថកិច្ចបានឃាត់បុរសជាម្ចាស់រថយន្ត ទៅប៉ុស្តិ៍ធ្វើការសាកសួរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីមកវាស់វែងយករថយន្ត និងកង់បី ទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម