ព័ត៌មានជាតិ
មហាអយ្យការអមសាលាឧទ្ធរណ៍ ណែនាំដល់កម្លាំងអាវុធហត្ថបង្កើនកិច្ចសហការអនុវត្តច្បាប់រួមគ្នា
អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ បានណែនាំដល់កងកម្លាំងអាវុធហត្ថខេត្តកោះកុង បង្កើនកិច្ចសហការអនុវត្តច្បាប់រួមគ្នាប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវ។

ការស្នើរបស់ លោក សរ យថាវរៈ អគ្គព្រះរាជអាជ្ញាមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦ ម្សិលមិញនេះ ធ្វើឡើងក្នុងកម្មវិធីចុះអធិការកិច្ចលើអង្គភាពមន្ត្រីនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង។

លោកអគ្គព្រះរាជអាជ្ញាមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ ក្រើនរម្លឹកដល់កងកម្លាំងរាជអាវុធហត្ថខេត្តកោះកុង បន្តខិតខំយកចិត្តទុកដាក់លើការងារជំនាញវិជ្ជាជីវ: ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ និង ការបង្ការ ទប់ស្កាត់ និង បង្ក្រាបបទល្មើស ដោយផ្តោតលើបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសអាទិភាពរួមមាន ៖ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គ្រឿងញៀន ចរាចរណ៍ និង ក្រុមក្មេងទំនើង នៅក្នុងដែនដីរបស់ខ្លួន និង ត្រូវបង្កើននូវកិច្ចសហការឲ្យបានល្អប្រសើរជាមួយអង្គភាព-ស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធ។ លោក សរ យថាវរៈ ក៏ស្នើឲ្យយកចិត្តទុកដាក់ ពន្លឿនចំណាត់ការសំណុំរឿងឲ្យបានលឿនឆាប់រហ័ស ត្រឹមត្រូវ យុត្តិធម៌ ដោយផ្អែកលើច្បាប់ជាគោល និង ត្រូវបង្កើនកិច្ចសហការ សាមគ្គីភាព ឲ្យបានល្អប្រសើរជាមួយអង្គភាព-ស្ថាប័នអនុវត្តច្បាប់នានា។

ទាក់ទិនបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង អះអាងថា រាល់ប្រតិបត្តិការអនុវត្តតាមនីតិវិធីទប់ស្កាត់ និង បង្រ្កាបបទល្មើសនីមួយៗ សុទ្ធតែបានសុំគោលការណ៍ ព្រមទាំងមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីព្រះរាជអាជ្ញា ប្រកបដោយភាពប្រុងប្រយ័ត្ន។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត រំលេចទៀតថា ក្នុងនាមជានគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថ បានបំពេញការងារទៅតាមតួនាទីភារកិច្ច និង បទបញ្ជានានាពីថ្នាក់ដឹកនាំបម្រើការងារស្រាវជ្រាវព័ត៌មានសន្តិសុខ និង ស្រាវជ្រាវបង្ក្រាបបទល្មើស។ ការត្រួតពិនិត្យសៀវភៅបញ្ជីទទួលពាក្យបណ្តឹង និង សៀវភៅបញ្ជី នៃការឃាត់ខ្លួន និង ការត្រួតពិនិត្យកន្លែងឃាត់ខ្លួនជាដើម៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


