សន្តិសុខសង្គម
របួសធ្ងន់ស្រាល០៣នាក់ ក្នុងហេតុការណ៍ផ្ទុះហ្គាសម៉ាសុីនត្រជាក់ នៅបឹងកេងកងទី១
ជាងជួសជុលម៉ាសុីនត្រជាក់ ០៣នាក់ ត្រូវបានរងរបួសធ្ងន់ស្រាល បញ្ជូនទៅមន្ទីរពេទ្យ ក្រោយផ្ទុះហ្គាសម៉ាសុីនត្រជាក់ កំឡុងពេលជួសជុល ។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង៤០នាទីព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចហាងសាច់អាំងបែបជប៉ុន លើបណ្តោយផ្លូវលេខ ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបុគ្គលិកនៅហាងសាច់អាំងបែបជប៉ុនខាងលើបានប្រាប់ថា មុនកើតហេតុ បុរស ០៣នាក់ ដែលជាក្រុមជាងជួសជុលម៉ាស៊ីនត្រជាក់ប្រចាំហាងបានមកធ្វើការពិនិត្យម៉ាស៊ីនត្រជាក់នៅខាងក្រោយផ្នែកខាងនៃហាង ។ ភ្លាមៗនោះ មិនដឹងថាមានបញ្ហាអ្វីនោះ សង្ស័យខុសបច្ចេកទេសបណ្ដាល ក៏ស្រាប់តែផ្ទុះហ្គាសត្រជាក់ បណ្តាលអោយរបួសធ្ងន់០២នាក់ នឹងម្នាក់ទៀតរងរបួសស្រាល បញ្ជូនមន្ទីរពេទ្យតែម្តង ប៉ុន្តែមិនបង្កការឆាបឆេះនោះឡើយ។


ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្រ្តីជំនាញអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើកំណត់ហេតុ រួចប្រគល់ជូនម្ចាស់ហាង និងណែនាំអោយមានករប្រុងប្រយ័ត្ន ដើម្បីបញ្ចប់ ៕ អត្ថបទ ៖ រដ្ឋា




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២១ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


