ព័ត៌មានអន្ដរជាតិ
ផ្ទុះបំពង់ឧស្ម័នក្រោមដីក្នុងទីក្រុងតូក្យូ បង្ករបួស១០នាក់ និងការជម្លៀសចេញ
ការផ្ទុះហ្គាសនៅឯការដ្ឋានសំណង់មួយក្នុងសង្កាត់ Edogawaក្នុងទីក្រុងតូក្យូ បណ្ដាលឲ្យមនុស្ស ១០ នាក់រងរបួស និងបានជំរុញឱ្យមានការជម្លៀសចេញជាបន្ទាន់នៅក្នុងតំបន់ជុំវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី២៧ខែឧសភានេះ។

ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅម៉ោង៩និង៣០នាទីព្រឹកថ្ងៃអង្គារនេះ ហើយបន្ទាប់មកមានផ្សែងខ្មៅ និងអណ្តាតភ្លើងឆាបឆេះរថយន្តនៅក្នុងអគារការដ្ឋាន។ ឆ្លើយតបទៅនឹងហេតុការណ៍នេះមានរថយន្តពន្លត់អគ្គីភ័យជាង៣០ គ្រឿងទៅកាន់កន្លែងកើតហេតុ និងអាចពន្លត់ភ្លើងបានក្នុងរយៈពេល ៩០នាទីក្រោយមក។
នាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងតូក្យូបានរាយការណ៍ថា អ្នករងរបួសរួមមានកម្មករសំណង់ និងអ្នករស់នៅក្នុងតំបន់ដែលមានអាយុចន្លោះពី ២០ ឆ្នាំ ដល់៧០ឆ្នាំ ប៉ុន្តែសុទ្ធតែមានរបួសដែលមិនគំរាមកំហែងដល់អាយុជីវិត។
សាក្សីនៅកន្លែងកើតហេតុ បានរៀបរាប់ថា មានសំឡេងផ្ទុះខ្លាំង និងញ័រដូចរញ្ជួយដី ធ្វើឱ្យខូចបង្អួច ខូចខាតអគារ កញ្ជក់ហាងនៅក្បែរនោះ និងខ្ទាតកម្ទេចកម្ទីនៅពាសពេញតំបន់នោះ។
អាជ្ញាធរ បានសន្និដ្ឋានថា ការផ្ទុះនេះកើតឡើងនៅពេលដែលកម្មករសំណង់ធ្វើឲ្យប៉ះពាល់ដល់បំពង់ឧស្ម័នក្រោមដីក្នុងពេលសាងសង់គម្រោងអគារខុនដូរមួយ។ ប៉ូលិសបានជម្លៀសអ្នកនៅក្បែរនោះចេញដើម្បីសុវត្ថិភាព និងបន្តស៊ើបអង្កេតរកមូលហេតុ និងវាយតម្លៃការខូចខាតសរុប៕


អត្ថងបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


