សន្តិសុខសង្គម
ផ្ទុះកំប៉ុងហ្គាសនៅយានដ្ឋាន ១ កន្លែង ក្នុងខណ្ឌទួលគោក រងរបួសមនុស្ស ០២ នាក់
បុរសចំនួន ០២ នាក់ រងរបួសរលាកពេញខ្លួន ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចាញ់ថ្នាំឡានក្បែរចង្ក្រានហ្គាស ស្រាប់តែផ្ទុះឡើង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង ១០ និង ០៥ នាទី ព្រឹក ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចផ្លូវ ៤៣០ កែងផ្លូវមុនីរ៉េត ស្ថិតក្នុងភូមិ ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសម្ដីបុរសម្នាក់ឈ្មោះ ណូរ៉ា អាយុ ៣៥ ឆ្នាំ មុខរបរបើកយានដ្ឋានបាញ់ថ្នាំនៅកន្លែងកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា មុនកើតហេតុមានជាងកំពុងធ្វើការបាញ់ថ្នាំឡានដូចសព្វដង តែថ្ងៃនេះជាងបានបាញ់ថ្នាំក្បែរចង្ក្រានបាយដែលចុងភៅកំពុងធ្វើម្ហូប ស្រាប់តែផ្ទុះកំប៉ុងហ្គាសតូចសាយភាយមកបណ្ដាលឲ្យរលាកបុរស ០២ នាក់។ ភ្លាមៗ នោះ ជាងឡានដូចគ្នា ក៏បានយកម៉ូតូដឹកជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ព្រមទាំងសុំឲ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ការពារកុំឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាង។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើរួច សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួមនឹងរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលប្រចាំការនៅអធិការដ្ឋានខណ្ឌចំនួន ០១ គ្រឿង និងមានការយកអាសាពីប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុយកបំពង់ពន្លត់អគ្គិភ័យតាមផ្ទះរៀងខ្លួនមកជួយបាញ់ពន្លត់អស់ចំនួន ២០ បំពង់តូច-ធំ ក៏រលត់ទៅវិញជាស្ថាពរ ដោយរថយន្តពន្លត់អគ្គិភ័យបានចុះមកដល់ដែរ តែមិនបានបាញ់នោះទេ។

ករណីខាងលើនេះ មិនបានរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ គ្រាន់តែធ្វើឲ្យខូចខាតសម្ភារៈក្នុងយានដ្ឋានខាងលើតិចតួចប៉ុណ្ណោះ តែបង្កឲ្យមនុស្ស ០២ នាក់ រងរបួសរលាក់ខ្លួនប្រាណ ដែលជាជាងឡានក្នុងយានដ្ឋានខាងលើ ហើយថៅកែយានដ្ឋានក៏បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសផងដែរ៕
អត្ថបទ ៖ សុខា



-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


