ព័ត៌មានអន្ដរជាតិ
ផ្ទុះហ្គាសស្លាប់មនុស្ស៦នាក់ក្នុងភោជនីយដ្ឋានប្រទេសឆេក
មនុស្ស ៦ នាក់បានស្លាប់ក្នុងហេតុការណ៍ឆេះភោជនីយដ្ឋានមួយកន្លែងនៅភាគពាយព្យនៃទីក្រុង Most របស់ប្រទេសឆេក ដែលបង្កឡើងដោយសារតែការផ្ទុះហ្គាស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២៥។

ភ្នាក់ងារសង្គ្រោះ និងអគ្គិភ័យរបស់ប្រទេសឆេកបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ក្រៅពីមានអ្នកស្លាប់៦នាក់ មនុស្ស៨នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការផ្ទុះហ្គាសដ៏ខ្លាំងក្លានេះ កាលពីល្ងាចថ្ងៃសៅរ៍។ លើសពីនេះ មនុស្ស៣០ នាក់ត្រូវបានជម្លៀសចេញពីភោជនីយដ្ឋាន និងអគារជុំវិញនោះ ខណៈដែលមានភ្ញៀវប្រហែល ២០ នាក់នៅក្នុងភោជនីយដ្ឋាននៅអំឡុងពេលផ្ទុះ។
បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Vit Rakusan បានប្រាប់វិទ្យុក្នុងស្រុកថា មូលហេតុនេះទំនងជាហ្គាសម៉ាស៊ីនកម្តៅក្រឡាប់នៅក្នុងសួនច្បារមុខភោជនីយដ្ឋានទើបបណ្ដាលឲ្យមានការផ្ទុះ។ ទោះយ៉ាងណាមូលហេតុពិតប្រាកដនៃការផ្ទុះនេះកំពុងស្ថិតនៅក្រោមការស៉ើបអង្គេតនៅឡើយ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


