ព័ត៌មានជាតិ
ឯកអគ្គរាជទូតកម្ពុជា រួមតំណាងប្រទេសសមាជិកអាស៊ាន បានជួបប្រធានាធិបតីស្វ៊ីស ដើម្បីពង្រឹងសហការរវាងស្វីស និងអាស៊ាន
លោក កែ សុវណ្ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសស្វីស រួមជាមួយនឹងឯកអគ្គរដ្ឋទូតបណ្តាប្រទេសសមាជិកអាស៊ាន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមកម្មវិធីទទួលទានអាហារការងារថ្ងៃត្រង់ប្រចាំឆ្នាំ ដែលបានរៀបចំដោយលោក Guy Parmelin ប្រធានាធិបតីស្វ៊ីស។ អាហារការងារថ្ងៃត្រង់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីទំនាក់ទំនងដ៏រឹងមាំរវាងស្វ៊ីស និងអាស៊ាន។

ក្នុងកម្មវិធីនោះ លោកប្រធានាធិបតី Parmelin បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មនិងវិនិយោគរវាងស្វ៊ីស និងអាស៊ាន ដោយបានសង្កត់ធ្ងន់ជាពិសេសលើការអនុវត្តសេចក្តីថ្លែងការណ៍រួមនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសមាគមតំបន់ពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងសេដ្ឋកិច្ច។
លោកប្រធានាធិបតី ក៏បានលើកឡើងអំពីវិស័យអាទិភាពសំខាន់ៗ រួមមាន ពាណិជ្ជកម្មអេឡិចត្រូនិក សហគ្រាសធុនតូច និងមធ្យម (MSMEs) ឌីជីថលនីយកម្ម និងវិស័យសំខាន់ផ្សេងៗទៀត។

ឯកអគ្គរដ្ឋទូតបណ្តាប្រទេសសមាជិកអាស៊ាន បានសម្តែងការពេញចិត្តចំពោះការចូលរួមយ៉ាងសកម្មរបស់ស្វ៊ីសជាមួយអាស៊ាន ហើយបានកត់សម្គាល់ថា ភាពជាដៃគូ ដែលកំពុងរីកចម្រើន គឺនៅតែបន្តនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ភាគីទាំងពីរ។
ឯកអគ្គរាជទូតកម្ពុជា លោក កែ សុវណ្ណ បានជម្រាបជូនលោកប្រធានាធិបតី Parmelin អំពីចំណាប់អារម្មណ៍របស់កម្ពុជា ក្នុងការខិតខំស្វែងរកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសមាគមពាណិជ្ជកម្មសេរីអឹរ៉ុប (EFTA) និងបានស្នើសុំការគាំទ្រពីលោកប្រធានាធិបតី Parmelin ដើម្បីជំរុញគំនិតផ្តួចផ្តើមនេះ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២៣ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


