Connect with us

ព័ត៌មានជាតិ

មន្រ្តីជំនាញអត្តសញ្ញាណប័ណ្ណ ចុះត្រួតពិនិត្យម៉ាស៊ីនថត និង ណែនាំតម្រង់ទិសដល់មន្រ្តីតាមថ្នាក់ប៉ុស្តិ៍មូលដ្ឋាន

បានផុស

នៅ

មន្រ្តីក្រោមជំនាញ នៃការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះណែនាំតម្រង់ទិសពីនីតិវិធីការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់មន្រ្តីតាមប៉ុស្តិ៍មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ បង្កភាពងាយស្រួល លឿនរហ័ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង មានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរង ផែនការងារអត្តសញ្ញាណកម្ម លោកស្រីវរសេនីយ៍ទោ សុផេត សេដ្ឋាវតី នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះណែនាំតម្រង់ទិសពីនីតិវិធីការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និង ចុះត្រួតពិនិត្យម៉ាស៊ីនថតតាមបណ្តាប៉ុស្ត៍ នៃអធិការដ្ឋាននគរបាលខណ្ឌ ៧ មករា ដើម្បីសម្រួលភាពងាយស្រួល បម្រើសេវាជូនដល់ប្រជាពលរដ្ឋបានលឿនរហ័ស ជៀសវាងមានភាពរអាក់រអួល បច្ចេកទេស ម៉ាស៊ីនថត ឬអ្វីមួយ។

ក្នុងឱកាសនោះ លោកស្រីវរសេនីយ៍ទោ សុផេត សេដ្ឋាវតី បានណែនាំមន្រ្តីឱ្យប្រកាន់ខ្ជាប់នូវ សីលធម៌ សុជីវធម៌ សេក្តីថ្លៃថ្នូរ ប្រកបដោយវិជ្ជាជីវៈ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ បន្ថែមទៀតនោះ ប្រធានការិយាល័យ ក៏បានណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធ ជាពិសេស មន្រ្តីអ្នកថត និង បញ្ចូលទិន្នន័យ ជៀសវាងខុស ត្រូវផ្ដល់ឲ្យសាមីខ្លួនត្រួតពិនិត្យផ្ទៀងផ្ទាត់ជាមួយគ្នា រួចបញ្ជូនទិន្នន័យសម្រេច។

លោកស្រី បញ្ជាក់បន្ថែមថា អត្តសញ្ញាណប័ណ្ណ គឺមានអត្ថប្រយោជន៍សំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋម្នាក់ យកទៅប្រើប្រាស់តាមតម្រូវការ។ ដូច្នេះ ដើម្បីកុំឲ្យខាតពេលវេលារងចាំរបស់ប្រជាពលរដ្ឋ មន្រ្តីផ្ដល់អត្តសញ្ញាណប័ណ្ណ ត្រូវធ្វើការឲ្យបានម៉ត់ចត់ត្រឹមត្រូវ ជៀសវាងខុសខូចដោយប្រការណាមួយ៕
អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម