ព័ត៌មានជាតិ
ខេត្តកោះកុង នឹងរៀបចំ «ពិធីបុណ្យពូនភ្នំទុរេនសាមគ្គី» រយៈពេល ២ ថ្ងៃ ដើម្បីទាក់ទាញភ្ញៀវទេសចរ
រដ្ឋបាលស្រុកថ្មបាំង ខេត្តកោះកុង នឹងរៀបចំ «ពិធីបុណ្យពូនភ្នំទុរេនសាមគ្គី» រយៈពេល ២ ថ្ងៃ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្ត ហើយស្វែងយល់អំពីសក្តានុពលទេសចរណ៍ និង កសិកម្មក្នុងស្រុក។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកថ្មបាំង កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៦។


រដ្ឋបាលស្រុកថ្មបាំង បានឲ្យដឹងថា កម្មពិធីនេះ នឹងមានរៀបជាភ្នំផ្លែឈើសម្រាប់ភ្ញៀវទស្សនា និង ធ្វើបាយដំណើបទុរេនសម្រាប់ភ្ញៀវទេសចរពិសាភ្លក់។ ក្រោយពេលចប់កម្មវិធី នឹងយក ទៅឧបត្ថម្ភដល់វីរកងទ័ពជួរមុខ។ លើសពីនេះ ក៏មានការដាក់តាំងបង្ហាញ និង លក់ផលិតផលក្នុងស្រុកពី កសិករ និង អាជីវករ រួមទាំងភ្លក់រសជាតិទុរេន ដើម្បីឲ្យភ្ញៀវស្គាល់ពីសក្តានុពលទេសចរណ៍ និង កសិកម្មក្នុងស្រុកថ្មបាំង ផងដែរ។


រដ្ឋបាលស្រុកថ្មបាំង សង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋ និង ប្រជាកសិករ នឹងអញ្ជើញចូលរួមទស្សនា ព្រមទាំងឧបត្ថម្ភគាំទ្រក្នុងពិធីបុណ្យនេះឲ្យបានច្រើនកុះករផងដែរ។
ពិធីបុណ្យពូនភ្នំទុរេនសាមគ្គី នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ ចាប់ពី ម៉ោង ៣ និង ០០ នាទីរសៀល និង ឆ្លងបុណ្យនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៦ ក្នុងបរិវេណវត្តសិលាមុន្នី គីរីរង្សី (វត្តថ្មបាំងលើ) ភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង៕
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


