ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងព័ត៌មានថាសារព័ត៌មាន ABC អូស្ត្រាលី កំពុងក្លាយជាឧបករណ៍ឃោសនាព័ត៌មានមិនពិតរបស់ថៃ
អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ បានបង្ហាញការសោកស្ដាយចំពោះការចេញផ្សាយរបស់ព័ត៌មានរបស់ ABC News អូស្ត្រាលីដែលបានចុះទៅផ្សព្វផ្សាយពីទីតាំងឆបោកអនឡាញមួយកន្លែងនៅតំបន់អូស្មាច់ លើដីកម្ពុជាដែលត្រូវបានថៃឈ្លានពានយក។ លោកថា ទូរទស្សន៍អូស្រ្ដាលី ធ្វើព័ត៌មានប្រឌិតតាមការរៀបចំរបស់យោធាថៃ រាយការណ៍ខ្វះវិជ្ជាជីវៈ ដើម្បីបង្កាច់បង្ខូច និងបង្កើតបញ្ហាមកកម្ពុជា។

កាលពីថ្ងៃទី២៨ ខែមិថុនា ទូរទស្សន៍ ABC News Australia បានចេញវីដេអូព័ត៌មានមួយដែលបានចុះទៅដល់ទីតាំងអាគារមួយនៅព្រំដែនកម្ពុជាថៃនិងបានរាយការណ៍ថាជាកន្លែងឆបោកអនឡាញដ៏ធំមួយ ក្នុងវីដេអូនោះកងទ័ពថៃបាននាំអ្នកយកព័ត៌មានលោកស្រី Karishma Vyas ចុះមើលនិងរាយការណ៍ទីតាំងប្រតិបត្តិការ និងកន្លែងឃុំឃាំងមនុស្សនៅក្នុងអាគារនោះផងដែរ។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ បានលើកឡើងថា ការរាយការណ៍ព័ត៌មាននេះគឺលំអៀង និងអតុល្យភាពព័ត៌មានដែលជាសកម្មភាពបំពានក្នុងក្របខ័ណ្ឌវិជ្ជាជីវៈ កំពុងធ្លាក់ខ្លួនជាឧបករណ៍ឃោសនារបស់ថៃ។
លោកថា៖ «គោលការណ៍គ្រឹះនៃវិជ្ជាជីវៈសារព័ត៌មាន គឺត្រូវរាយការណ៍ព័ត៌មានដោយមានតុល្យភាព ដោយតម្លាភាព មិនលម្អៀង។ ការចុះយកព័ត៌មានដោយទទួល ស្តាប់ និងដើរតាមតែការរៀបចំ និងការនាំរបស់ភាគីយោធាថៃតែម្ខាង ដោយគ្មានការសាកសួរ ឬសុំការបំភ្លឺពីអាជ្ញាធរ ឬប្រជាពលរដ្ឋកម្ពុជា ពោលគឺពុំបានផ្តល់សំឡេងលើប្រធានបទ ឱ្យដល់ភាគីពាក់ព័ន្ធនៅតំបន់នោះ បានបញ្ចេញមតិយោបល់ខ្លួន គឺជាការបង្កើតការរាយការណ៍ព័ត៌មានដែលមានភាពលម្អៀង គ្មានការឆ្លុះបញ្ចាំងពីតថភាពពិតជុំវិញ ជាការរាយការណ៍ព័ត៌មានខ្វះវិជ្ជាជីវៈ ដោយគ្មានការទទួលខុសត្រូវ»។

លោកបន្ថែមថា ក្នុងនាមជាសារព័ត៌មានអន្តរជាតិដ៏ធំរបស់អូស្ត្រាលី ABC គួរតែមានការសិក្សា ស្រាវជ្រាវ និងផ្ទៀងផ្ទាត់ព័ត៌មានជាមុន ឱ្យបានច្បាស់លាស់មុននឹងចុះទៅកាន់តំបន់ព្រំដែននេះ។ ការរាយការណ៍បែបនេះ ដោយអនុញ្ញាតឱ្យគេប្រើប្រាស់ឈ្មោះ និងកាមេរ៉ារបស់ខ្លួនដើម្បីផលិតព័ត៌មានបែបប្រឌិតតាមការរៀបចំរបស់ភាគីថៃ ដើម្បីបង្កាច់បង្ខូច និងបង្កើតបញ្ហា គឺជាការទម្លាក់តម្លៃវិជ្ជាជីវៈខ្លួនឯងឱ្យទៅជាឧបករណ៍ឃោសនានយោបាយ និងយោធារបស់ប្រទេសមួយផ្សេងទៀត។
លោកបានចាត់ទុកថា ការរាយការណ៍ព័ត៌មាននេះជាការបំពានអព្យាក្រិតភាពផ្នែកសារព័តមាន ព្រោះសារព័ត៌មានដែលមានក្រមសីលធម៌ មិនត្រូវធ្វើសកម្មភាពណាដែលអាចបង្កជាជម្លោះ ការអុចអាល នាំឱ្យកើតមានគ្រោះថ្នាក់ ឬបង្កអស្ថិរភាពដល់ប្រទេស ប្រជាជនក្នុងតំបន់ណាមួយឡើយ។
លោកបន្ថែមថា៖ «ដូច្នេះការចូលមកយកព័ត៌មានលើទឹកដីកម្ពុជាដោយខុសច្បាប់នៅក្នុងតំបន់ព្រំដែនបែបនេះ ជាទង្វើអាចបង្កភាពតានតឹងរវាងប្រទេសទាំងពីរ ដែលនេះជាការផ្ទុយពីទំនួលខុសត្រូវសង្គមរបស់អ្នកសារព័ត៌មាន»។

បើតាមអ្នកនាំពាក្យក្រសួងព័ត៌មាន ការអនុវត្តន៍សេរីភាពសារព័ត៌មានត្រូវតែដើរទន្ទឹមនឹងការគោរពច្បាប់អន្តរជាតិ ច្បាប់ជាតិ និងភាពសុចរិតស្មោះត្រង់ មិនលម្អៀងក្នុងវិជ្ជាជីវៈ។ ទង្វើរបស់ ABC Australia គឺជាការរំលោភច្បាប់អន្តោប្រវេសន៍ និងអធិបតេយ្យភាពរបស់កម្ពុជាផង និងជាការបំពានក្រមសីលធម៌សារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រព័ន្ធផ្សព្វផ្សាយរបស់អូស្ត្រាលីផ្ទាល់លើឆាកអន្តរជាតិ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


