ព័ត៌មានអន្ដរជាតិ
ស្លាប់មនុស្ស ២៥នាក់ ដោយសាររលកកម្តៅ នៅអាមេរិក
យ៉ាងហោចណាស់មានមនុស្ស ២៥នាក់ បានស្លាប់ ក្នុងរលកកម្តៅរយៈពេលមួយសប្តាហ៍នៅសហរដ្ឋអាមេរិក ខណៈមនុស្ស ៤០លាននាក់កំពុងស្ថិតក្រោមការព្រមានអំពីរលកកំដៅនៅទូទាំងឆ្នេរសមុទ្រភាគខាងកើត ភាគអាគ្នេយ៍ និងភាគនិរតី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NBC News កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ ។
យោងតាមមន្ត្រីរដ្ឋ និងមូលដ្ឋាននៅរដ្ឋ New Jersey រាយការណ៍ពីការស្លាប់ចំនួន ២២ នាក់ដែលសង្ស័យថាទាក់ទងនឹងកម្តៅ ខណៈរដ្ឋ Illinois ស្លាប់ម្នាក់ និងរដ្ឋ Mississippi ស្លាប់ពីរនាក់។

សេវាអាកាសធាតុជាតិ (NWS) បានព្រមានថា ព្យុះផ្គររន្ទះអាចនាំមកនូវខ្យល់បក់បោក ព្រឹលធ្លាក់ និងទឹកជំនន់ភ្លាមៗក្នុងតំបន់នានានៅទូទាំងតំបន់ឆ្នេរសមុទ្រភាគខាងកើតរហូតដល់ថ្ងៃចន្ទ។
ការព្រមានអំពីទឹកជំនន់នៅតែអាចប៉ះពាល់ដល់មនុស្ស ៣៤ លាននាក់ ចាប់ពីរដ្ឋ Delaware ដល់រដ្ឋ Connecticut ក៏ដូចជាទីក្រុងញូវយ៉ក រំពឹងថានឹងមានភ្លៀងធ្លាក់រហូតដល់កម្ពស់ ៧.៦ សង់ទីម៉ែត្រ។
គួរបញ្ជាក់ថា ព្យុះធ្ងន់ធ្ងរក៏បានបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី ប៉ះពាល់ដល់មនុស្សរាប់រយរាប់ពាន់នាក់ នៅទូទាំងរដ្ឋភាគខាងកើត។
NWS លើកឡើងទៀតថា ការជូនដំណឹងអំពីកម្តៅនឹងបន្តរហូតដល់ល្ងាចថ្ងៃអាទិត្យ នៅទូទាំងឆ្នេរសមុទ្រភាគខាងកើត ដោយតម្លៃសន្ទស្សន៍កម្តៅ ឆ្លុះបញ្ចាំងអាកាសធាតុក្តៅ ពេលដែលសំណើមត្រូវបានផ្សំជាមួយសីតុណ្ហភាពខ្យល់ រំពឹងថានឹងឡើងដល់ចន្លោះពី ៣៧.៧C និង ៤០.៥C នៅក្នុងទីក្រុង Philadelphia, Washington DC, Baltimore, Raleigh, Charleston, South Carolina និង Jacksonville រដ្ឋ Florida ជាដើម។
អ្នកព្យាករណ៍អាកាសធាតុបន្ថែមថា សីតុណ្ហភាពនៅទូទាំងឆ្នេរសមុទ្រភាគខាងកើតភាគច្រើនត្រូវបានគេរំពឹងថាសីតុណ្ហភាពនឹងថយចុះបន្តិចម្តងៗនៅសប្តាហ៍នេះ ដោយសីតុណ្ហភាពខ្ពស់បំផុត នៅពេលថ្ងៃជាទូទៅមានចាប់ពី ២១ ដល់ ៣២អង្សាសេ។
យ៉ាងណា ស្ថានភាពក្តៅខ្លាំងត្រូវបានគេព្យាករណ៍ថានឹងបន្តរហូតដល់ពាក់កណ្តាលសប្តាហ៍ក្នុងតំបន់មួយចំនួននៅសហរដ្ឋអាមេរិក។
ការឃ្លាំមើលកម្តៅខ្លាំងសម្រាប់តំបន់មួយចំនួននៃរដ្ឋ California និង Arizona រួមទាំង Phoenix និង Tucson ចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ ដោយសីតុណ្ហភាពខ្ពស់បំផុត នៅពេលថ្ងៃនឹងឡើងដល់ ៤៥.៥C ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


