ព័ត៌មានអន្ដរជាតិ
ថៃ បោកពលរដ្ឋខ្លួនថា ម៉ាឡេស៊ី ព្រមបើកទីផ្សារបង្គាវិញ ក្នុងរយៈពេល ៣០ថ្ងៃ, ម៉ាឡេស៊ី ថា អត់ទេ!
ដោយសារតែកម្តៅនៃកំហឹងរបស់ពលរដ្ឋថៃ កំពុងពោរពុះ លើរដ្ឋាភិបាលទីក្រុងបាងកក ជុំវិញវិធានការដោះស្រាយបញ្ហាបង្គាមិនចេញ ពេលនេះរដ្ឋមន្ត្រីកសិកម្ម និងសហករណ៍ Suriya Jungrungreangkit សុខចិត្តបោកប្រជាជនខ្លួន ដោយកុហកថា ម៉ាឡេស៊ី ព្រមបើកទីផ្សារ ទទួលបង្គាថៃ វិញក្នុងរយៈពេល ៣០ថ្ងៃខាងមុខ ទាំងដែលខាងម៉ាឡេស៊ីឯណោះ មិនបាននិយាយបែបនេះឡើយ។

ក្រោយជួបពិភាក្សាជាមួយភាគីម៉ាឡេស៊ី រួចមក លោក Suriya បានបង្ហោះ Facebook ថា៖ «ដំណឹងល្អ សម្រាប់អ្នកនាំចេញបង្គា! បង្គាថៃ នឹងត្រូវនាំចេញទៅកាន់ប្រទេសម៉ាឡេស៊ីជាធម្មតាវិញ ក្នុងរយៈពេល ៣០ថ្ងៃខាងមុខ។
លោកនិយាយថា ប្រទេសទាំងពីរ បានព្រមព្រៀងគ្នា ជំរុញដំណើរការត្រួតពិនិត្យ លើការអនុលោមតាមវិធានការអនាម័យ និងភូតគាមអនាម័យ រួមទាំងការពិនិត្យរកសារធាតុគីមីបន្សល់ទុក និងការត្រួតពិនិត្យអនាម័យ ដែលចាំបាច់ដើម្បីស្តារសកម្មភាពពាណិជ្ជកម្មឡើងវិញ។

ទោះបីជាយ៉ាងណាក៏ដោយ បើតាមការផ្សាយរបស់ Bangkok Post នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ ភាគីម៉ាឡេស៊ី បានចេញមុខបដិសេធ ហើយនិយាយផ្ទុយពីនេះ ដោយអគ្គនាយក នៃនាយកដ្ឋានជលផល លោក Adnan Hussain បញ្ជាក់ថា រយៈពេល ៣០ថ្ងៃនេះ គ្រាន់តែជាពេលវេលាអប្បបរមា សម្រាប់ក្រុមការងារបច្ចេកទេសម៉ាឡេស៊ី យកទៅវាយតម្លៃ និងផ្ទៀងផ្ទាត់ឯកសារសុវត្ថិភាពចំណីអាហារដែលថៃបានដាក់ជូនប៉ុណ្ណោះ។ ម៉ាឡេស៊ីនឹង បន្តបម្រាមនាំចូលឥតកំណត់ រហូតទាល់តែ ប្រព័ន្ធជីវសុវត្ថិភាពរបស់ថៃ ត្រូវបានបញ្ជាក់ថា មានសុវត្ថិភាពពិតប្រាកដ។
សូមជម្រាបជាថ្មី ជម្លោះពាណិជ្ជកម្ម រវាងថៃនិងម៉ាឡេស៊ីនេះ គឺផ្តើមចេញពីថៃមុន ដែលហាមឃាត់ការនាំចូលត្រីឆ្ពង់ ពីម៉ាឡេស៊ី ដោយអះអាងថា រកឃើញសារធាតុគីមីក្នុងត្រីនោះ ទើប ម៉ាឡេស៊ី សងសឹកវិញ ដោយហាមឃាត់ ការនាំចូលបង្គាថៃ ចំនួន ៥ប្រភេទ ចាប់អនុវត្តនៅថ្ងៃទី១ ខែមិថុនា កន្លងទៅ។
ដោយសារតែយូរទៅៗ នាយករដ្ឋមន្រ្តីថៃ អានុទីន នៅតែដោះស្រាយបញ្ហានេះមិនចេញ, កសិករថៃ ក៏អស់ការអត់ធ្មត់ ហើយពួកគេ ទុកពេលត្រឹម ៧ថ្ងៃ ឲ្យរដ្ឋាភិបាល ធ្វើរឿងនេះឲ្យចេញ បើមិនដូច្នោះ ពួកគេនឹងលើកគ្នាធ្វើបាតុកម្ម និងដើរក្បួនតវ៉ា ទៅកាន់ទីក្រុងបាងកក ហើយ។

រឿងនេះកើតឡើង ស្របពេលតម្លៃបង្គា នៅតែបន្តធ្លាក់ថ្លៃខ្លាំង ពោលគឺដាំក្បាលចុះពី ២២០ បាតក្នុងមួយគីឡូក្រាម មកត្រឹម ១៣០ បាត ក្នុងមួយគីឡូក្រាម។
ម៉ាឡេស៊ី គឺជាទីផ្សារបង្គាដ៏សំខាន់មួយរបស់ថៃ ដោយមួយឆ្នាំៗ ការនាំចេញបង្គាថៃទៅ ម៉ាឡេស៊ី មានបរិមាណចន្លោះពី ១៥ ០០០ ទៅ ២៥ ០០០ តោន បើគិតជាទឹកប្រាក់ គឺស្មើនឹងប្រហែលពី ៦០ ទៅ ៩០ លានដុល្លារអាមេរិក៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


