Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ដាក់ ៥៥ខេត្ត ក្នុងការប្រុងប្រយ័ត្នខ្ពស់ ព្រោះព្យុះ Maysak ខណៈ ទឹកជំនន់វាយលុក ភូកេត ធ្ងន់ធ្ងរ ដល់ថ្នាក់ប្រកាសអាសន្ន

បានផុស

នៅ

ថៃបានដាក់ខេត្តចំនួន ៥៥ ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ព្រោះតែព្យុះ Maysak ជះឥទ្ធិពលទូទាំងប្រ​ទេស ខណៈ នៅ ភូកេត ត្រូវរងគ្រោះធ្ងន់ធ្ងរ ដោយសារតែជំនន់ទឹកភ្លៀង ឈានដល់ប្រកាសអាសន្ន តាំងពីថ្ងៃទី១ ខែកក្កដា នេះមក។

(រូប៖ SGGP)

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ ខេត្តទាំង៥៥ ជាពិសេសតំបន់ប៉ែកខាងជើង និងឦសាន នឹងត្រូវរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារឥទ្ធិពលព្យុះនេះ ដែលនឹងបោកបក់រហូតដល់ ដើម្បីសប្តាហ៍។

នាយកដ្ឋានឧតុនិយមថៃ ចេញការព្រមានថា បាតុភូតនេះ នឹងបង្កឲ្យមានខ្យល់កន្ត្រាក់ ព្យុះភ្លៀង ទឹកជំនន់ បំណាក់ដី និងផ្គររន្ទះ ដែលនឹងវាយប្រហារយ៉ាងធ្ងន់ធ្ងរ។

(រូប៖ Khaosod)

ងាកទៅភាគខាងកើតឯណោះ ខេត្ត Trat និង Pattaya បានរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗរួចទៅហើយ ខណៈអាជ្ញាធរ បាត់ចាត់វិធានការជួយសង្គ្រោះ និងជម្លៀសមនុស្ស។

នៅភូកេត, ព្យុះភ្លៀង បានធ្វើឲ្យផ្លូវសំខាន់ៗនៅក្នុងស្រុក Mueang និង Kathu រួមទាំងតំបន់ឆ្នេរល្បីៗដូចជា Patong, Chalong, និង Rawai ត្រូវជន់លិច បង្កការស្ទះចរាចរណ៍យ៉ាងខ្លាំង​ ឈានដល់ការប្រកាសអាសន្ន។

(រូប៖ The Nation)

សាលាក្រុងភូកេត បានចេញការព្រមានកម្រិតខ្ពស់ (ពណ៌ក្រហម) បង្ខំឲ្យប្រជាពលរដ្ឋនៅតំបន់ទំនាប ត្រូវប្រមែប្រមូលសម្ភារៈមានតម្លៃ និងប្រញាប់ជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព។

​មិនត្រឹមប៉ុណ្ណឹង រលកសមុទ្រ Andaman មានកម្ពស់រហូតដល់ ២ ទៅ ៣ ម៉ែត្រឯណោះ បង្ខំឲ្យទូកតូចៗទាំងអស់ ត្រូវបានហាមឃាត់ មិនឲ្យចេញដំណើរជាដាច់ខាត៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម