ព័ត៌មានអន្ដរជាតិ
មេឧក្រិដ្ឋជនអន្តរជាតិ ជាប់ក្នុងបញ្ជីខ្មៅរបស់ប៉ូលិស Interpol ម្នាក់ទៀតហើយ ត្រូវចាប់បាន នៅថៃ
ឧក្រិដ្ឋជនអន្តរជាតិជាប់ក្នុងបញ្ជីតាមចាប់របស់ប៉ូលិស Interpol ម្នាក់ទៀតហើយ ត្រូវបានចាប់ខ្លួនក្នុងប្រទេសថៃ ក្រោយសំងំរួមរស់នៅទីនោះ ដោយមានក្តីសុខ គ្មាននរណាហ៊ានធ្វើអី។

ឧក្រិដ្ឋជនម្នាក់នេះ មានសញ្ជាតិកូរ៉េខាងត្បូង ត្រកូល Kim ជាមេក្រុមនៃបណ្តាញហ្គេមអនឡាញ និង Scam ដ៏ធំ ដែលប៉ូលិសអន្តរជាតិ ដាក់ចូលបញ្ជីខ្មៅ តាមចាប់ខ្លួន ជាយូរមកហើយ។
តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃអាទិត្យ, ឧក្រិដ្ឋជនវ័យ ៤៥ឆ្នាំម្នាក់នេះ ត្រូវបានចាប់ខ្លួន ក្នុងទីក្រុង Pattaya នៃខេត្ត Chon Buri កាលពីថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦។
អាជ្ញាធរថៃប៉ាន់ប្រមាណថា Kim រកចំណូលបានប្រហែល ៣.៤ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ពីគេហទំព័រល្បែងស៊ីសងនីមួយៗ។ កំព្យូទ័រ និងវត្ថុតាងពាក់ព័ន្ធទាំងអស់ត្រូវបានដកហូត ដើម្បីយកទៅពិនិត្យបន្ថែម និងពង្រីកការស៊ើបអង្កេតជាបន្តទៀត។
កាលពីចុងខែមុន ឧក្រិដ្ឋជនអន្តរជាតិ ២នាក់ទៀត ដែលមានម្នាក់ ជាប់ក្នុងបញ្ជីខ្មៅរបស់ប៉ូលិស Interpol ក៏ត្រូវបានចាប់ខ្លួននៅប្រទេសថៃផងដែរ ក្រោយសំងំលាក់ខ្លួនមួយរយៈ ក្នុងទីក្រុងបាងកក។
អ្នកទាំងពីរ សុទ្ធសឹងជាជនជាតិបារាំង ដោយម្នាក់មានឈ្មោះ Abdulrahim អាយុ ៣៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ Mustafa អាយុ ៣៣ឆ្នាំ។
ក្នុងចំណោមអ្នកទាំងពីរ, ម្នាក់ឈ្មោះ Abdulrahim បានជាប់បញ្ជីខ្មៅរបស់ប៉ូលិសអន្តរជាតិ ដោយសារពាក់ព័ន្ធជាមួយក្រុមឧក្រិដ្ឋកម្មឆ្លងដែន ជួញដូរគ្រឿងញៀន និងលាងលុយកខ្វក់។ ពួកគេទាំងពីរ ក៏ស្ថិតក្នុងដីកាចាប់ខ្លួន របស់អាជ្ញាធរបារាំងផងដែរ។
ជារឿងមិននឹកស្មានដល់ឡើយ ដែលប៉ូលិសថៃ ទម្លាយតួលេខយ៉ាងភ្ញាក់ផ្អើលថា ខ្លួនចាប់បាន Scammer រហូតដល់ទៅជិត ៣០ ០០០នាក់ និងបង្ក្រាបលើក្រុមហ៊ុន ដែលជាប់ពាក់ព័ន្ធនឹងការឆបោក ចំនួន ១ ៤៥០ក្រុមហ៊ុន ក្នុងរយៈពេល ត្រឹម ៩ខែ។
ស្របពេលជាមួយគ្នានោះ ប៉ូលិសថៃ ក៏រឹបអូសបាន ទ្រព្យសម្បត្តិ និងលុយដែលជាប់ពាក់ព័ន្ធជាមួយ Scam ប្រហែល ២៤ពាន់លានបាត ផងដែរ៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


