ព័ត៌មានជាតិ
កម្ពុជាអរគុណវៀតណាមចំពោះការរួមចំណែកជាអ្នកសង្កេតការណ៍ក្នុងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
អគ្គមេបញ្ជាការកងទ័ពកម្ពុជា លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានប្រគល់ប័ណ្ណសរសើរដល់នាយទាហានរបស់វៀតណាម ដែលជាសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាននៅក្នុងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ លោកបានអរគុណវៀតណាមចំពោះការរួមចំណែកនេះ ដើម្បីរក្សាសន្តិភាពក្នុងតំបន់។

ទាហានវៀតណាមដែលទទួលប័ណ្ណសរសើរនេះ គឺវរសេនីយ៍ឯក ង៉ូ ស៊ុន ជឿង និងវរសេនីយ៍ឯកបម្រុង បៀវ ស៊ុន យឿង ខណៈដែលនាយទាហានទាំងពីរត្រូវបញ្ចប់អាណត្តិបេសកកម្មរបស់ខ្លួននៅកម្ពុជា។
លើកឡើងក្នុងពិធីប្រគល់ប័ណ្ណសរសើរដែលធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងកងទ័ពវៀតណាម ដែលបានគាំទ្រការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ និងបានបញ្ជូននាយទាហានមកបំពេញបេសកកម្មជាក្រុមអ្នកសង្កេតការណ៍អាស៊ាននៅកម្ពុជា ក្នុងស្មារតីសាមគ្គីភាព និងទំនួលខុសត្រូវរួមរបស់គ្រួសារអាស៊ាន។

លោកនាយឧត្តមសេនីយ៍ បានរំលេចពីចំណងមិត្តភាពកម្ពុជា និងវៀតណាម ដែលជាប្រទេសជិតខាងគ្នា មានប្រវត្តិសហការជួយគ្នាទៅវិញទៅមក ទាំងក្នុងសម័យសង្គ្រាម និងសន្តិភាព។ ចំពោះក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមបញ្ហាជម្លោះជាមួយប្រទេសថៃ លោក ថា ការចូលរួមរបស់វៀតណាមក្នុងនាមជាអ្នកសង្កេតការណ៍អាស៊ាន បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមក្នុងការស្វែងរកសន្តិភាព ស្ថិរភាព និងការរក្សាមជ្ឈភាពរបស់អាស៊ាន។

លោកអគ្គមេបញ្ជាការ ក៏បានកោតសរសើរចំពោះការលះបង់ ការទទួលខុសត្រូវ និងវិជ្ជាជីវៈរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានទាំងអស់ ដែលបានត្រូវឃ្លាតឆ្ងាយពីគ្រួសារ និងប្រទេសកំណើត ដើម្បីចូលរួមកសាងសន្តិភាព ស្ថិរភាព និងប្រក្រតីភាពឡើងវិញនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងក្នុងតំបន់អាស៊ានផងដែរ។
គួរកត់សម្គាល់ថា កម្ពុជាតែងតែបានផ្តល់ការគាំទ្រដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាថាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃ ត្រូវបានអនុវត្តពេញលេញ និងដោយប្រសិទ្ធភាព។

បន្ទាប់ពីម៉ាឡេស៊ី បច្ចុប្បន្នប្រទេសហ្វីលីពីន ដែលជាប្រធានប្ដូរវេនអាស៊ាន បានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាននេះ ក្នុងការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


