ព័ត៌មានជាតិ
កម្ពុជាបន្តនាំAOT ពិនិត្យស្ថានភាពជនភៀសសឹកជិត៤រយគ្រួសារ ស្នាក់វត្តថ្នល់បែក ក្នុងខេត្តព្រះវិហារ រងគ្រោះព្រោះថៃឈ្លានពាន
ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅព្រឹកថ្ងៃទី១៤ ខែកក្កដា នេះ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ពលរដ្ឋចំនួន ៣៩៥គ្រួសាររងគ្រោះព្រោះថៃឈ្លានពាន មិនអាចវិញលទៅរស់នៅផ្ទះសម្បែងវិញបាន បច្ចុប្បន្នកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុង វត្តឧត្តមគិរីទួលអណ្ដែត ហៅវត្តថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងការពារជាតិ និងបានគូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត តាមកិច្ចព្រមព្រៀង។

ក្រសួងការពារជាតិ បញ្ជាក់លម្អិតថា ពលរដ្ឋខ្មែរស្លូតត្រង់ទាំងនេះមិនអាចទៅរស់ផ្ទះសម្បែងវិញបាន ក៏ព្រោះតែការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញ។

ក្រសួងការពារជាតិកម្ពុជា គូសបញ្ជាក់ជាថ្មីម្ដងទៀតថា៖«ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសម្បែងវិញបានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស »។
ជាថ្មីម្ដងទៀតភាគីកម្ពុជា ប្រកាសថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
រាជរដ្ឋាភិបាលកម្ពុជា តែងតែកោះហៅឱ្យភាគីថៃ បញ្ជូនក្រុមការងារជំនាញមកចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ និងបញ្ជូនក្រុមការងារមកចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាឡើងវិញ ដោយផ្ដល់អាទិភាពជាបន្ទាន់ទៅលើតំបន់ដែលមានជនស៊ីវិលរស់នៅ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋស្លូតត្រង់បានចូលទៅរស់នៅផ្ទះសម្បែងឡើងវិញជាប្រក្រតី។
ក៏ប៉ុន្តែគួរកត់សម្គាល់ថា ចាប់តាំងពីរដ្ឋាភិបាលថ្មីរបស់ថៃបង្កើតឡើងតាំងពីដើមឆ្នាំនេះមកមិនមានការបង្ហាញណាមួយបញ្ជាក់ថា ថៃបានអនុវត្តវិធានការដើម្បីបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងឡើយ ផ្ទុយទៅវិញភាគីថៃ បានបន្តធ្វើសកម្មភាពខុសច្បាប់ បង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែងជាបន្តបន្ទាប់ និងឥតឈប់ឈរលើទឹកដីកម្ពុជានៅតំបន់ដែលខ្លួនកាន់កាប់ដោយខុសច្បាប់។
គិតត្រឹមព្រឹកថ្ងៃទី១៤ ខែកក្កដា នេះ នៅមានពលរដ្ឋភៀសសឹកចំនួន ២០.៣៩១នាក់ទៀត នៅពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ ព្រោះតែទង្វើឈ្លានពានរបស់យោធាថៃ។ នេះបើតាមចេញសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


